សមាគមសាលាត្រាជូមានកិត្តិយស សូមជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខពិសេសទី៨ នឹងត្រូវកែប្រែចំណងជើងពី «សមូហកម្មអត្ថបទស្រាវជ្រាវឧទ្ទិសជូនបញ្ញវន្តខ្មែរ ដែលបានបាត់បង់ជីវិត និងមានស្នាដៃក្នុងវិស័យច្បាប់ និងយុត្តិធម៌» ទៅជា «សមូហកម្មអត្ថបទស្រាវជ្រាវឧទ្ទិសជូនបញ្ញវន្ត និងវីរៈយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្មដើម្បីលើកកម្ពស់វិស័យច្បាប់ យុត្តិធម៌ ការពារអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរ» ។ គោលបំណងនៃបន្ថែម​ កិច្ចឧទ្ទិសជូនចំពោះ​ «វីរៈយុទ្ធជនកម្ពុជា»​ គឺដើម្បីចូលរួមសម្តែងការគោរពដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត និងចងចាំគ្មានថ្ងៃភ្លេចនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន គុណបំណាច់ដ៏ធំធេងជូនចំពោះជាតិ មាតុភូមិ និងប្រជាជន និងការបូជាជីវិតមិនរួញរាមិនខ្លបខ្លាចប្រឈមមុខនឹងខ្មាំងសត្រូវថៃឈ្លានពានយ៉ាងគឃ្លើននិងកំរោល ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិខ្មែរឱ្យគង់វង្សឋិតឋេរ។

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ។


Sala Traju Association would like to informe that the Theme of Sala Traju Law Bulletin – Special Issue No. 8 will be revised to include a special mention honoring the brave Cambodian soldiers who sacrificed their lives defending the sovereignty of the Kingdom of Cambodia Against Thai aggression. This meaningful initiative constitutes a tribute to their courage, patriotism, and ultimate sacrifice.

Thank you for your understanding and continued support.

ទាញយកមាតិកា / Download Content : PDF

👉 Facebook : https://www.facebook.com/share/p/1JWMkYj2gc/?mibextid=wwXIfr

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju