
ទាញយកជាPDF ដោយសេរី
សមាគមសាលាត្រាជូ មានកិត្ដិយសសូមនាំមកជូននូវវាក្យស័ព្ទច្បាប់អន្ដរជាតិសំខាន់ៗស្ដីពី «ការឈ្លានពានរបស់កងកម្លាំងយោធាថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា»។ អត្ថបទនេះត្រូវបានតាក់តែងរៀបចំឡើងចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមឈ្លានពានពីកងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ។ ជាក់ស្ដែងស្ថិតក្នុងបរិបទនាពេលបច្ចុប្បន្ននេះ សកម្មភាពឈ្លានពានយ៉ាងគឃ្លើននិងអមនុស្សធម៌របស់យោធាថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្ដរជាតិ ច្បាប់មនុស្សធម៌អន្ដរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងទ្វេភាគី ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំង«សេចក្តីថ្លែងការណ៍រួមស្តីពី
កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ព្រមទាំងរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ រំលោភបំពានលើMOU ឆ្នាំ២០០០ និងTOR ឆ្នាំ២០០៣ ដូចដែលមានសរសេរនៅក្នុងអត្ថបទវាក្យស័ព្ទច្បាប់អន្ដរជាតិនេះ ដែលបានរៀបចំចងក្រងនៅក្នុងសៀវភៅព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៨ លេខពិសេស។
អត្ថបទនេះ ជាស្នាដៃនិពន្ធ ដោយក្រុមការងារព្រឹត្តិបត្រច្បាប់ ដែលត្រូវបានបោះផ្សាយនៅក្នុងព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៨ លេខពិសេស។
របៀបយោងអត្ថបទ៖ ក្រុមការងារព្រឹត្តិបត្រច្បាប់, វាក្យស័ព្ទច្បាប់អន្ដរជាតិសំខាន់ៗស្ដីពីការឈ្លានពានរបស់កងកម្លាំងយោធាថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា, ព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខពិសេស ទី៨ សមូហកម្មអត្ថបទស្រាវជ្រាវឧទ្ទិសជូនបញ្ញវន្ត និងវីរៈយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្មដើម្បីលើកកម្ពស់វិស័យច្បាប់ យុត្តិធម៌ ការពារអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរ, ភ្នំពេញ, ខែមករា ឆ្នាំ២០២៥។
OpenAccessArticle
TrajuBulletin8
👉 ទាញយកជា PDF : https://drive.google.com/file/d/15kRNRTCvontnEqrvAamhonD_fNv3w4qT/view
👉 តំណនៅក្នុងវេបសាយ៖ https://publication.traju.org/international-law-terminology/
👉 Facebook : https://www.facebook.com/share/p/17eCtdYQgP/?mibextid=wwXIfr
::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Twitter I LinkedIn I TikTok I IG
👉Channel Telegram Traju ៖ https://t.me/salatraju
