សមាគមសាលាត្រាជូ បានទទួលលិខិតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្ដម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ សម្រាប់អំណោយជាសៀវភៅព្រឹត្តិបត្រច្បាប់ និងស្នាដៃផ្សេងទៀតរបស់សមាជិក សមាជិកាសមាគម ចំនួន ១ ឈុត ដើម្បីជាសក្ខីកម្មនៃការចូលរួមចំណែកនៃការលើកកម្ពស់វិស័យស្រាវជ្រាវច្បាប់នៅកម្ពុជា។