សមាគមសាលាត្រាជូ បានរៀបចំកម្មវិធី «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល និងជំរុញផ្សព្វផ្សាយច្បាប់រវាងសមាគមសាលាត្រាជូ និងក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ» ដឹកនាំគណៈប្រតិភូសមាគមសាលាត្រាជូដោយ ឯកឧត្តម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិសមាគមសាលាត្រាជូ និងដឹកនាំគណៈប្រតិភូក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ ដោយលោកមេធាវី នី ចាន់ឌី នាយកគ្រប់គ្រងក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ។

នៅក្នុងកម្មវិធីការចុះអនុស្សរណៈយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកានៃសមាគមសាលាត្រាជូ និងគណៈគ្រប់គ្រងនៃក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ។

សូមគូសបញ្ជាក់ថា អនុស្សរណៈរវាងស្ថាប័នទាំងពីរនេះ គឺជាការបន្ដសុពលភាពនៅក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល និងជំរុញផ្សព្វផ្សាយច្បាប់រវាងសមាគមសាលាត្រាជូ និងក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ។

👉Facebook ៖ https://www.facebook.com/share/p/19uqZ6cSzV/?mibextid=wwXIfr

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG