សមាគមសាលាត្រាជូ មានកិត្ដិយសសូមជម្រាបជូនប្រិយមិត្ដអ្នកគាំទ្ររបស់សមាគមទាំងអស់មេត្តាជ្រាបថា ដោយទទួលបានការសំណូមពរពីសំណាក់ប្រិយមិត្ដនាឆ្នាំកន្លងមក ក្នុងឆ្នាំនេះ សមាគមសាលាត្រាជូ នឹងបើកឱកាសជូនប្រិយមិត្ដ ដើម្បីចូលរួមចំនួន ៣០ កន្លែង នៅក្នុង «អបអរសាទរខួប ១០ឆ្នាំ នៃសមាគម សម្ពោធព្រឹត្តិបត្រច្បាប់លេខពិសេសទី៨ ប្រគល់វិញ្ញាបនបត្រ-លិខិតសរសើរ និងពិសាអាហារសាមគ្គី» នៅថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ចាប់ពីវេលាម៉ោង ០៥ និង០០នាទីល្ងាច មជ្ឈមណ្ឌលម៉ានី អគារ THE KAMPUS ។

ទីតាំងមជ្ឈមណ្ឌលម៉ានី៖ https://maps.app.goo.gl/qjvsSpC5DKDGxePN8?g_st=it

ចំពោះអត្ថប្រយោជន៍ដែលទទួលបាន ៖
– ផ្សាភ្ជាប់ទំនាក់ទំនងជាមួយសមាជិក សមាជិកា សមាគម
– ពិសាអាហារសាមគ្គីដោយឥតគិតថ្លៃ
– បញ្ចុះតម្លៃពិសេស ៥០%គ្រប់ស្នាដៃរបស់សមាគម
– ឱកាសក្នុងការចូលរួមចាប់រង្វាន់ជាច្រើន។

✍️សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមការងារ៖
– ០១៦ ៣៦០ ៧៥៧
– ០៩៦ ៨១២ ៤៧២៣

👉🏻 Facebook : https://www.facebook.com/share/p/1BHCUKCSRV/?mibextid=wwXIfr

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju