សវនាការត្រាប់ វគ្គទី ៣ នឹងមកដល់ឆាប់ៗនេះ 🔜
——————————————————
កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ សមាគមសាលាត្រាជូ បានរៀបចំកិច្ចប្រជុំស្តីពី «ការរៀបចំសវនាការត្រាប់ វគ្គទី៣» ដឹកនាំដោយសហប្រធាន ឯកឧត្តម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ និងលោក ម៉ង់ សូហាន អ្នកស្រាវជ្រាវជាន់ខ្ពស់សមាគមសាលាត្រាជូ និងមានការចូលរួមពីសមាជិក សមាជិកា ទទួលបន្ទុករៀបចំសវនាការត្រាប់ លេខាធិការដ្ឋានសមាគម និងក្រុមការងារស្នូល។

សវនាការត្រាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងលើកកម្ពស់ការយល់ដឹងបន្ថែមដល់ និស្សិត និងកម្មសិក្សាការីសមាគម លើការអនុវត្តផ្ទាល់នៅក្នុងនីតិវិធីដេញដោលចំពោះមុខក្នុងដំណាក់កាលស៊ើបសួរ ក៏ដូចជាការផ្កល់ជាមូលដ្ឋានតម្រង់ទិសឆ្ពោះទៅការប្រកបអាជីពនៃក្ដីស្រមៃរបស់និស្សិតនាថ្ងៃអនាគតឱ្យសមស្របទៅតាមទេពកោសល្យរបស់ខ្លួន។

👉 សហការរៀបចំដោយ : មជ្ឈមណ្ឌលត្រាជូត្រេននីង https://t.me/trajutraining

👉 Facebook Page ៖ https://www.facebook.com/share/p/1CM1TVjfjF/?mibextid=wwXIfr

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok () I IG

👉Channel Telegram Traju ៖ https://t.me/salatraju