សមាគមសាលាត្រាជូ បានរៀបចំកិច្ចប្រជុំ «ការបូកសរុបសមិទ្ធផលការងារប្រចាំនព្វមាស ឆ្នាំ២០២៥ និងការលើកទិសដៅការងារបន្តរបស់សមាគមសាលាត្រាជូ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិ និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាសហស្ថាបនិក គណៈកម្មការប្រតិបត្ដិ លេខាធិការដ្ឋាន ក្រុមការងារស្នូល កម្មសិក្សាការីជំនាន់ទី២៧ និងអ្នកហាត់ការច្បាប់​ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំ ជាន់ទី១១ អគារPPIU និងប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងធ្វើការបូកសរុបសមិទ្ធផលការងារប្រចាំនព្វមាសឆ្នាំ២០២៥ និងពិភាក្សាការងារលើគម្រោងនីមួយៗរបស់សមាគមដោយដោះស្រាយបញ្ហាប្រឈមជូនក្រុមការងារគម្រោង ព្រមទាំងកំណត់ផែនការសកម្មភាពទៅមុខរបស់សមាគមក្នុងឆ្នាំ២០២៥នេះ។ សូមគូសបញ្ជាក់ថា កិច្ចប្រជុំនេះ សមាជិក សមាជិកាអង្គប្រជុំទាំងមូល បានផ្ដោតសំខាន់អំពីការពិភាក្សាលើចំណុចសំខាន់មួយចំនួនដែលរួមមាន ១- ការពិនិត្យលើសេចក្ដីព្រាងរបាយការណ៍សមិទ្ធផលការងារប្រចាំនព្វមាស ឆ្នាំ២០២៥ , ២-ការពិភាក្សាលើវឌ្ឍនភាពគម្រោងនានារបស់សមាគមរួមមាន៖ ព្រឹត្តិបត្រច្បាប់សាលាត្រាជូ, បាឋកថាសាធារណៈ, ពីនេះ ពីនោះ ពីច្បាប់, ត្រាជូឡ, ត្រាជូផតកាស, សវនាការត្រាប់, វាក្យស័ព្ទរដ្ឋបាលសាធារណៈ និង៣- ការពិភាក្សាអំពីការត្រៀមរៀបចំកម្មវិធីចុងឆ្នាំ២០២៥របស់សមាគមសាលាត្រាជូ។

ជាចុងក្រោយ ឯកឧត្ដម ទី ហ្សានិត បានកោតសរសើរ និងសូមថ្លែងអំណរគុណចំពោះសមាជិក សមាជិកាសហស្ថាបនិក គណៈកម្មការប្រតិបត្ដិ អ្នកស្រាវជ្រាវ និងក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែកលះបង់ពេលវេលា កម្លាំងកាយចិត្ដ ប្រាជ្ញា និងស្មារតីយ៉ាងសកម្មនាពេលកន្លងមកនេះ ក្នុងបុព្វហេតុរបស់សមាគម ដើម្បីចូលរួមលើកកម្ពស់ការស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយច្បាប់នៅក្នុងប្រទេសកម្ពុជា។

👉 Facebook ៖ https://www.facebook.com/share/p/19pjpxHX3n/?mibextid=wwXIfr

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website I Twitter I LinkedIn I TikTok I IG