
គណៈកម្មការចំពោះកិច្ចទទួលបន្ទុកគម្រោងពីនេះ ពីនោះ ពីច្បាប់របស់សមាគម សាលាត្រាជូ បានរៀបចំកិច្ចប្រជុំ «ការពិនិត្យ និងពិភាក្សាសេចក្តីព្រាងវីដេអូស្តីពី «ការប្រមាថ និងការបញ្ចេញទស្សនៈតាមប្រព័ន្ធអនឡាញ» ដែលដឹកនាំដោយលោកស្រី និត នីតិការ ដោយមានការអញ្ជើញចូលរួម ពីសំណាក់សមាជិក សមាជិកានៃគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគម្រោង ព្រមទាំងក្រុមលេខាធិការដ្ឋានសមាគម តាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងវីដេអូ ស្តីពី «ការប្រមាថ និងការបញ្ចេញទស្សនៈតាមប្រព័ន្ធអនឡាញ» ដើម្បីកែសម្រួល និងបំពេញបន្ថែមនូវ ចំណុចខ្វះខាត ព្រមទាំងការរៀបចំខ្លឹមសារនៃSubtitle ជាភាសាខ្មែរ និងអង់គ្លេស។
សូមបញ្ជាក់ផងដែរថា វីដេអូស្តីពី «ការប្រមាថ និងការបញ្ចេញទស្សនៈតាមប្រព័ន្ធអនឡាញ»នេះ គ្រោងនឹងចេញផ្សព្វផ្សាយនាពេលឆាប់ៗនេះ ក្រោមគម្រោងកិច្ចសហការផលិតវីដេអូ ដោយសមាគមសាលាត្រាជូ និងមូលនិធិ KONRAD-ADENAUER- STIFTUNG(KAS) ប្រចាំកម្ពុជា។
👉 Facebook : https://www.facebook.com/share/p/17cnXq3E5N/?mibextid=wwXIfr
::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Twitter I LinkedIn I TikTok I IG
👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តំណ៖ https://t.me/salatraju


