
សមាគមសាលាត្រាជូ បានរៀបចំកម្មវិធី «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល និងជំរុញផ្សព្វផ្សាយច្បាប់រវាងសមាគមសាលាត្រាជូ និងសាកលវិទ្យាល័យ អាសុី អឺរ៉ុប» ដឹកនាំគណៈប្រតិភូសមាគមសាលាត្រាជូដោយ ឯកឧត្តម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិសមាគមសាលាត្រាជូ និងដឹកនាំគណៈប្រតិភូសាកលវិទ្យាល័យ អាសុី អឺរ៉ុប ដោយលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាសុី អឺរ៉ុប កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំ ជាន់ទី១២ នៃសាកលវិទ្យាល័យ អាសុី អឺរ៉ុប។
នៅក្នុងកម្មវិធីការចុះអនុស្សរណៈយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកានៃសមាគមសាលាត្រាជូ និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ អាសុី អឺរ៉ុប។
::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ