នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ តំណាង ឯកឧត្តម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ និងសមាជិក សមាជិកាសមាគម បានចូលរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការឧបត្ថម្ភ អង្ករ ចំនួន ១តោន ៤២៥គីឡូ និងមីជាតិ ចំនួន ១០០កេស ដើម្បីបង្ហាញពីខឿនការពារជាតិ ប្រជាជន ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ព្រមទាំងជាសក្ខីភាពបង្ហាញពីការគាំទ្រឥតងាករេនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការជួយឧបត្ថម្ភបងប្អូនវីរៈកងទ័ពជួរមុខដែលបាននិងកំពុងប្រឈមនឹងសត្រូវឈ្លានពានថៃ និងប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែន។

សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងសូមប្រសិទ្ធិពរជ័យ វិបុលសុខ បវរមហាប្រសើរ និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

👉 Facebook: https://www.facebook.com/share/p/1UGojLbpSc/?mibextid=wwXIfr

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok () I IG

👉Channel Telegram Traju ៖ https://t.me/salatraju