
កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ បានដឹកនាំសមាជិក សមាជិកាសមាគមសាលាត្រាជូ រៀបចំកិច្ចពិធីដឹងគុណ និងឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ឯកឧត្ដមបណ្ឌិត ឆាយ ហុក ផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្តនៃសមាគមសាលាត្រាជូ និងជាអតីតប្រធានតុលាការព្រហ្មទណ្ឌប្រទេសបារាំង នៅកុដិលេខ៣ នៃវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
ឯកឧត្ដមបណ្ឌិត ឆាយ ហុក ផេង បានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ០០នាទីព្រឹក នៅទីក្រុងរ៊ាំបួយយ៉េ ប្រទេសបារាំង ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
យើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិកានៃសមាគមសាលាត្រាជូ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្ដមបណ្ឌិត ឆាយ ហុក ផេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Website (https://traju.org/) I Twitter (https://twitter.com/SalaTraju?s=20) I LinkedIn (https://www.linkedin.com/in/sala-traju-association) I TikTok (https://www.tiktok.com/@sala.traju?_t=8dvQZj3IyYL&_r=1) I IG (https://instagram.com/sala.traju?igshid=MjEwN2IyYWYwYw==)
👉Channel Telegram Traju ៖ https://t.me/salatraju