សវនាការត្រាប់វគ្គទី១
សវនាការត្រាប់វគ្គទី១ របស់សមាគមសាលាត្រាជូ
====================
សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងមជ្ឈមណ្ឌលត្រាជូត្រេននីង បានរៀបចំដោយជោគជ័យសវនាការត្រាប់វគ្គទី១ ក្រោមប្រធានបទ «ការដេញដោលចំពោះមុខស្ដីពីការឃុំខ្លួនបណ្ដោះអាសន្ន» ដែលមាន ការចូលរួមពីកម្មសិក្សាការីជំនាន់ទី២៤ និងអ្នកហាត់ការរដ្ឋបាល។
កម្មវិធីសវនាការត្រាប់នេះ ធ្វើឡើងក្នុងគោលបំណងជួយពង្រឹងនូវសមត្ថភាព ចំណេះដឹង ជំនាញ និងលើកកម្ពស់ការយល់ដឹងបន្ថែមដល់ កម្មសិក្សាការីលើការអនុវត្តផ្ទាល់នៅក្នុងនីតិវិធីដេញដោលចំពោះមុខក្នុងដំណាក់កាលស៊ើបសួរ ក៏ដូចជាការផ្កល់ជាមូលដ្ឋានតម្រង់ទិស ដល់កម្មសិក្សាក្នុងការជ្រើសរើសយកអាជីពនៃក្ដីស្រមៃរបស់និស្សិតនាថ្ងៃអនាគតឱ្យសមស្របទៅតាមទេពកោសល្យរបស់ខ្លួន។
៚ ក្រោមកិច្ចសហការជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
៚ សហការរៀបចំបណ្ដុះបណ្ដាលដោយ ៖ មជ្ឈមណ្ឌលត្រាជូត្រេននីង https://t.me/trajutraining