កម្មវិធីសិក្ខាសាលា បាឋកថាសាធារណៈ និងកិច្ចសន្ទនាច្បាប់
របស់សមាគមសាលាត្រាជូ
សមាគមបានរៀបចំកម្មវិធី សិក្ខាសាលាចំនួន ១៦ លើក បាឋកថាសាធារណៈ ៤៦ លើក កិច្ចសន្ទនាច្បាប់ បានចំនួន ៧ វីដេអូ និងកម្មវិធីផ្សេងៗចំនួន ២ លើក ដែលមានដូចជា៖
១. សិក្ខាសាលា
- សិក្ខាសាលាស្តីពី «វិជ្ជាជីវៈមេធាវីនៅប្រទេសកម្ពុជា ប្រទេសបារាំង និងក្របខណ្ឌយុត្តាធិការអន្តរជាតិ» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការចូលរួមពីវាគ្មិនកិត្តិយសជាច្រើនរូបដែលមានដូចជា លោកមេធាវី លី ច័ន្ទតុលា សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រសាលាត្រាជូ និងមេធាវីជនជាតិបារាំងចំនួន ៥ រូបផ្សេងទៀត។
- សិក្ខាសាលាស្តីពី «ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា និងសំអាតហេតុតតិយុត្តក្នុងប្រព័ន្ធច្បាប់កម្ពុជា» ដោយវាគ្មិនកិត្តិយស បណ្ឌិត ងន រតនា, លោក ម៉ង់ សូហាន, លោក ទេព វីកូ និង លោកស្រី KATHERRINE CULVER ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។
- សិក្ខាសាលាស្តីពី «ប្រវត្តិនៃនីតិកម្មសិទ្ធិបញ្ញាពិភពលោក និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា» ដោយវាគ្មិនកិត្តិយស លោកស្រីបណ្ឌិត ងន រតនា, ឯកឧត្តម សួន វិជ្ជា និងលោក ភូ រឹត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
- សិក្ខាសាលាថ្នាក់តំបន់អាស៊ី លើកទី២ ក្រោមប្រធានបទ «ការការពារបេតិកភណ្ឌវប្បធម៌ក្រោមទឹក» កាលពីថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធី Zoom) ដែលមានចូលរួមពីវាគ្មិនកិត្តិយសចំនួន ២រូប លោក ផល ពិសាល និង លោក រស់ សយម្ភូ។
- សិក្ខាសាលាស្តីពី «វិជ្ជាជីវៈមេធាវី និងការប្រលងចូលបណ្ដុះបណ្ដាលវិជ្ជាជីវៈ» កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដែលមានការចូលរួមពីវាគ្មិនកិត្តិយស មេធាវី តែ មុយ គីម នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
- សិក្ខាសាលាស្តីពី «វិជ្ជាជីវៈសារការី» កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ដែលមានការចូលរួមពីវាគ្មិនកិត្តិយស លោក កាន់ សុទ្ធប៉ូលីន និង លោក ស៊ុន តុលា នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
- សិក្ខាសាលាលើកទី១ ស្តីពី «សិទ្ធិជនសង្ស័យនៅក្នុងដំណាក់កាលនគរបាលយុត្តិធម៌ និងអយ្យការ» កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ដែលមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ៣ រូប បណ្ឌិត មាស បូរ៉ា, លោកមេធារី សាន់ រ៉ាដា និង លោក សយ គឹមសាន នៅសាលជាន់ទី៣ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
- សិក្ខាសាលាលើកទី២ ស្តីពី «សិទ្ធិជនត្រូវចោទនៅដំណាក់កាលចៅក្រមស៊ើបសួរ និងសភាស៊ើបសួរ» កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ២រូប លោកមេធាវី នី ចាន់ឌី និង បណ្ឌិត ណាន់ ចាន់រឿន នៅសាលប្រជុំជាន់ទី៣ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- សិក្ខាសាលារួមគ្នាស្តីពី «ការចែករំលែកបទពិសោធក្នុងការប្រឡងប្រជែងចូលរៀននៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ» នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ៤រូប លោក ថន បញ្ញា គ្រូបណ្តុះបណ្តាលនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ កញ្ញា ប៊ុន ស្រីស្រស់ សិស្សចៅក្រមជំនាន់ទី១១ លោកស្រី ហេង ចរិយា សិស្សសារការី ជំនាន់ទី៣ កញ្ញា អ៊ឹង ដាលីន សិស្សក្រឡាបញ្ជីជំនាន់ទី៤ និង លោក ឈួន ម៉ាណែន សិស្សអាជ្ញាសាលាជំនាន់ទី២ នៅសហសាល B នៃសាកលវិទ្យាល័យជាត់គ្រប់គ្រង។
- សិក្ខាសាលាលើកទី៣ ស្តីពី «សិទ្ធិជនជាប់ចោទនៅដំណាក់កាលជំនុំជម្រះ» កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ២រូប លោក ហាក់ សៀកលីម និង លោក ម៉ង់ សូហាន នៅសលាប្រជុំជាន់ទី៣ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- សិក្ខាសាលាលើកទី៤ ស្តីពី «សិទ្ធិពិរុទ្ធជននៅដំណាក់កាលបណ្តឹងឧទ្ធរណ៍ និងបណ្តឹងសារទុក្ខ» កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ២រូប ឯកឧត្តមបណ្ឌិត ឆាយ ហុកផេង និង បណ្ឌិត ឈិត វិនា នៅសាលប្រជុំជាន់ទី៣ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- សិក្ខាសាលាលើកទី៥ ស្តីពី «សិទ្ធិទណ្ឌិតនៅដំណាក់កាលបណ្តឹងពាក់ព័ន្ធនឹងការអនុវត្តទោស» កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ២រូប លោក ម៉ុង មុនីសោភា និង លោក រស់ ផុនចាន់និមល នៅសាលប្រជុំជាន់ទី៣ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- សិក្ខាសាលាស្តីពី «អភិបាលបណ្តោះអាសន្ន ក្នុងសំណុំរឿងក្ស័យធន» កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីវាគ្មិនកិត្តិយស ចំនួន ២រូប ឯកឧត្តម អ៊ុក រី និង លោកស្រី សឿ ចាន់វាសនា នៅក្នុងសហសាល G នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
- កម្មវិធីពិភាក្សាក្រោមប្រធានបទ «ខួប៣០ឆ្នាំនៃរដ្ឋធម្មនុញ្ញកម្ពុជា៖ ៣ ទសវត្សវ៍នៃវឌ្ឍនភាពសង្គមនីតិរដ្ឋ និងដំណើរជាប្រក្រតីភាពនៃស្ថាប័នជាតិកម្ពុជា» កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយវាគ្មិនកិត្តិយស លោក លី វ៉ុង នៅសហសាល G នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
- សិក្ខាសាលាស្តីពី «ការតម្រង់ទិសវិជ្ជាជីវៈច្បាប់» នៅសាលសវនាការនៃមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ទី ហ្សានិត និង ឯកឧត្តម សាន់ រ៉ាដា, និងចូលរួមចែករំលែកដោយវាគ្មិនដែលជាអ្នកប្រកប វិជ្ជាជីវៈមានដូចជា ៖ លោក ផុន វណ្ណា លោក ហាក់ សៀកលីម លោកបណ្ឌិត ឈិត វិនា លោក ហួយ សុវណ្ណថា លោក ប៉េង សៀងហៃ និងសម្របសម្រួលដោយលោកមេធាវី កឹម វឌ្ឍនៈ ដែលមានអ្នកចូលរួមសរុប ៨០អង្គ/នាក់។
- សិក្ខាសាលា ស្តីពី «ដែនកំណត់នៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយ» នៅសាលប្រជុំ ជាន់ទី៧ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោម អធិបតីភាពលោកជំទាវ ទេព កូលាប និងមានការចូលរួមចែកចាយដោយវាគ្មិនដែលជាអ្នកប្រកប វិជ្ជាជីវៈមានដូចជា ៖ ឯកឧត្តមបណ្ឌិត មាស បូរ៉ា ឯកឧត្តម ហ៊ុយ វណ្ណៈ លោក ចក សម្បត្តិ លោក ណុច រ៉ាមូ និងសម្របសម្រួលដោយកញ្ញា លឹម រ័ត្នធីតា ដែលមានអ្នកចូលរួមសរុប ១០០អង្គ/នាក់។
- សិក្ខាសាលាស្តីពី «យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈអជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)» កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដែលមានការចូលរួមដោយវាគ្មិនកិត្តិយសចំនួន ២រូប លោក លាង រិទ្ធី និង លោក យន់ សុវណ្ណារ៉ា នៅសាលប្រជុំជាន់ទី៧ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
- ព្រះសង្កថា ស្តីពី «ទ្រឹស្តីអប់រំព្រះពុទ្ធសាសនាឆ្លុះបញ្ចាំងក្នុងទិដ្ឋភាពច្បាប់ និងសង្គមកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដោយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)
២. បាឋកថាសាធារណៈ
- បាឋកថាសាធារណៈស្តីពី «គន្លឹះសិក្សា និងស្រាវជ្រាវប្រកបដោយជោគជ័យ» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយមានការចូលរួមពីវាគ្មិន កិត្តិយស សាស្រ្តចារ្យបណ្ឌិត មាស បូរ៉ា។
- បាឋកថាសាធារណៈជាសេរី វគ្គទី១ ស្តីពី «កំណើតក្នុងក្របខណ្ឌនីតិឯកជន» នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយមានការចូលរួមពីវាគ្មិន កិត្តិយស សាស្រ្តចារ្យបណ្ឌិត ព្រំ វិទ្ធី។
- បាឋកថាសាធារណៈស្តីពី «សិទ្ធិអ្នកនិពន្ធ និងការចែករំលែកលើបណ្តាញសង្គម» នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយមានការចូលរួមពីវាគ្មិន កិត្តិយស លោកស្រីសាស្ត្រាចារ្យ Anne-Emmanuelle Kahn
- បាឋកថាសាធារណៈស្តីពី «សិទ្ធិបោះឆ្នោត» នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការចូលរួមពីវាគ្មិនកិត្តិយស សាស្រ្តចារ្យបណ្ឌិត ថេង ច័ន្ទសង្ខារ។
- បាឋកថាសាធារណៈស្តីពី «នីតិគ្រួសារ និងវិជ្ជាជីវៈសារការី» នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោកស្រីសារការី នៅ សុជាតា។
- បាឋកថាសាធារណៈជាសេរី វគ្គទី២ស្តីពី «ជរាភាពក្នុងក្របខណ្ឌនីពិត្រសារកម្ពុជា» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោកសាស្រ្តចារ្យបណ្ឌិត ព្រុំ រិទ្ធី អនុប្រធានដេប៉ាតឺម៉ងនីតិសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រសាលាត្រាជូ។
- បាឋកថាសាធារណៈស្តីពី «ការវិវត្តថ្មីៗនៃច្បាប់ការងារ៖ ប្រាក់ឈ្នួលអប្បបរមា និងប្រាក់អតីតភាពការងារ» នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយ មានការចូលរួមពីវាគ្មិនកិត្តិយស លោកមេធាវី លី ច័ន្ទតុលា។
- បាឋកថាសាធារណៈស្តីពី «អង្គជំនុំជំនះព្រហ្មទណ្ឌ៖ ពីដើមដល់ចប់សវនាការ» នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយវាគ្មិន បណ្ឌិត ឆាយ ហុកផេង អតីតប្រធានតុលាការព្រហ្មទណ្ឌបារាំង និងជាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃ សមាគមសាលាត្រាជូ។
- បាឋកថាសាធារណៈស្តីពី «តួនាទីសារការី ក្នុងករណីសន្តតិកម្ម» នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដោយ សារការី កាន់ សុទ្ធប៉ូលីន សាស្ត្រាចារ្យច្បាប់ និងជាអនុប្រធានមន្ទីរសារការីភ្នំពេញ។
- បាឋកថាសាធារណៈស្តីពី «ឧក្រិដ្ឋកម្ម៖ ហេតុអ្វីបានជាមានឃាតករ និងជនរងគ្រោះ (ឧក្រិដ្ឋកម្មប្រល័យ ពូសាសន៍)» ដោយវាគ្មិនកិត្តិយស បណ្ឌិត ឆាយ ហុកផេង អតីតប្រធានតុលាការព្រហ្មទណ្ឌបារាំង និងជាសមាជិក ក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។
- បាឋកថាសាធារណៈស្តីពី «កំណែទម្រង់រដ្ឋបាលសាធារណៈ» នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដោយ វាគ្មិនកិត្តិយស ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ ជាប្រធានកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។
- បាឋកថាអនឡាញស្តីពី «តួនាទីសន្ធានកម្មក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មឆ្លងកាត់ព្រំដែន» ដោយ មានការចូលរួមពីវាគ្មិនកិត្តិយស Aloysius Goh និង Mr. Anthony Cheah Nicholls កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
- បាឋកថាអនឡាញស្តីពី «នីតិវិធីដោះស្រាយវិវាទការងារនិងក្រុមប្រឹក្សាអាជ្ញាកណ្តាលតុលាការ» ដោយមាន ការចូលរួមពីវាគ្មិនកិត្តិយស លោក លីវ សុវណ្ណា ( LIV Sovanna) កាលពីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២០។
- បាឋកថាអនឡាញស្តីពី «ពាណិជ្ជនីយកម្ម និងការប្រតិបត្តិនៃសិទ្ធិកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា» ដោយ មានការចូលរួមពីវាគ្មិនកិត្តិយស លោកស្រីបណ្ឌិត ងន រតនា និង Pech Seila កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០។
- បាឋកថាអនឡាញស្តីពី «នីតិមនុស្សធម៌អន្តរជាតិ និងបេសកកម្ម ក្នុងឆ្លើយតបរបស់គណៈកម្មាធិការ អន្តរជាតិកាកបាទក្រហម – ICRC» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស Chyngyz Rayimekov និង Mr. Sippakorn Chongchuwanich កាលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
- បាឋកថាអនឡាញស្តីពី «សេចក្តីផ្តើមស្តីពីការទទួលស្គាល់ និងការអនុវត្តមជ្ឈត្តវិនិច្ឆ័យ» ដោយមានការចូល រួមពីវាគ្មិនកិត្តិយស Steve Ngo និង Mr. Shaun Leong កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
- បាឋកថាអនឡាញស្តីពី «ទីផ្សារមូលបត្រ និងកិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោក ឃឹម ឧត្តម និង លោក ទីវ សុណ្ណរ៉ា កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
- បាឋកថាអនឡាញស្តីពី «ក្រមសីលធម៌របស់សវនាករ» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស Adam Sinclair កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។
- បាឋកថាអនឡាញស្តីពី «នីតិសមុទ្រ៖ វត្តទី១ សេចក្តីផ្តើម (ប្រវត្តិនិងតំបន់សមុទ្រ)» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោក ផល ពិសាល និង កញ្ញា ផានី ច័ន្ទរស្មីឈូករ័ត្ន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «វិជ្ជាជីវៈក្នុងការអនុវត្តច្បាប់» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស LY Tayseng និង Mr. Patrick Smith កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «វិជ្ជាជីវៈតុលាការ ព្រះរាជអាជ្ញា» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោក ហាក់ សៀកលឹម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «វិជ្ជាជីវៈតុលាការ ប្រមាណបុរស (ចៅក្រម)» ដោយមានការចូលរួមពីវាគ្មិន កិត្តិយស ឯកឧត្តមបណ្ឌិត ឆាយ ហុកផេង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «កម្មសិទ្ធិបញ្ញា៖ វគ្គទី១ សេចក្តីផ្តើម និងគោលការណ៍ច្បាប់ទូទៅ» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោក ទេព វិភូ និង លោកស្រីបណ្ឌិត ងន រតនា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «បទពិសោធន៍នៃការត្រៀមប្រឡងចូលសាលាភូមិន្ទចៅក្រម» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោក ម៉ង់ សូហាន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «វិជ្ជាជីវៈសារការី៖ សុវត្ថិភាពគតិយុត្តិ ក្នុងការអភិវឌ្ឍសង្គម» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោកស្រី នៅ សុជាតា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «នីតិសមុទ្រ៖ វគ្គទី២ យន្តការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមអនុសញ្ញា សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (ទិដ្ឋភាពទូទៅ និងការផ្សះផ្សា)» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោក ផល ពិសាល និង កញ្ញា ដានី ច័ន្ទរស្មីឈូករ័ត្ន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «ការដោះស្រាយវិវាទក្នុងកិច្ចសន្យាអន្តរជាតិ» ដោយមានការចូលរួមពីវាគ្មិន កិត្តិយស Johnny Tan កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «ការរៀបចំកិច្ចសន្យាផ្តល់កម្ចីក្នុងវិស័យធនាគារ» ដោយមានការចូលរួមពីវាគ្មិន កិត្តិយស លោក សៀង ដេលីន កាលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «កំណែទម្រង់រដ្ឋបាលសារពើពន្ធ និងប្រព័ន្ធពន្ធដារកម្ពុជា» ដោយមានការចូលរួម ពីវាគ្មិនកិត្តិយស លោក កើយ វិញគឿម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «ការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោក លឹម វាសនា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «ច្បាប់ស្តីពីការងារ៖ ការបំពានកិច្ចសន្យាការងារ ការដាក់វិន័យ និង ការបញ្ចប់កិច្ចសន្យាការងារ» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោក នឿម សុក្រវិច្ឆ័យ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២១។
- បាឋកថាអនឡាញស្តីពី «ដំណើរការមជ្ឈត្តការពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា» ដោយមានការចូលរួម ពីវាគ្មិនកិត្តិយស លោក ប៊ុន យូឌី កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «សំណួរ-ចម្លើយស្តីពីកិច្ចសន្យាការងារ» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោក ណុប កញ្ញារិទ្ធិ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
- បាឋកថាអនឡាញស្តីពី «នីតិវិធីនៃការដោះស្រាយវិវាទការងារនៅកម្ពុជា» ដោយមានការចូលរួមពីវាគ្មិន កិត្តិយស លោក សយ ធារិទ្ធ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។
- បាឋកថាអនឡាញស្តីពី «ច្បាប់ រ៉ាផែល ឡែមគឹម និងបទឧក្រិដ្ឋប្រល័យពូជសាសន៍» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោកស្រី អ៊ី ម៉ាណូកា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២។
- បាឋកថាអនឡាញស្តីពី «នីតិព្រហ្មទណ្ឌពិសេស៖ បទរំលោភលើទំនុកចិត្តពិសេស» ដោយមានការចូលរួម ពីវាគ្មិនកិត្តិយស បណ្ឌិត ណាន់ ចាន់រឿន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។
- បាឋកថាសាធារណៈស្តីពី «ការផ្សព្វផ្សាយជំរុញការប្រើប្រាស់មជ្ឈត្តការក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម នៅកម្ពុជា» ដោយមានការចូលរួមេះពីវាគ្មិនកិត្តិយស លោកមជ្ឈត្តករ សាន គីរី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
- បាឋកថាអនឡាញស្តីពី «Cybersecurity Law: why does it matter?» ដោយមានការចូលរួមពីវាគ្មិន កិត្តិយស Ou Phannarith កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
- បាឋកថាអនឡាញស្តីពី «The Cambodian Law on Consumer Protection: What does the Consumer Protection Law Change for Companies and Consumers?» ដោយមានការចូលរួមពីវាគ្មិនកិត្តយស Pablo Fernández Carballo-Calero កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។
- បាឋកថាអនឡាញស្តីពី «Public-Private Partnership Law in Cambodia and Comparative Aspect» ដោយមានការចូលរួមពីវាគ្មិនកិត្តយស Arthur Mcinnis កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។
- បាឋកថាអនឡាញស្តីពី «Social Protection in EU Law: What Can Cambodia Leam?» ដោយមាន ការចូលរួមពីវាគ្មិនកិត្តយស Jaime Cabeza Pereiro កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។
- បាឋកថាសាធារណៈ ស្តីពី «យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)» ក្រោមអធិបតីភាពឯកឧត្តម ទី ហ្សានិត ឯកឧត្តម យ៉ម ផារ៉ូត និងលោកជំទាវ ទេព កូលាប ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោក លាង រិទ្ធី និងលោក យន់ សុវណ្ណារ៉ា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំជាន់ទី ៧ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ(PPIU)។
- បាឋកថាសាធារណៈស្តីពី «បទរំលោភលើទំនុកចិត្តពិសេស» កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ដោយ បណ្ឌិត ណាន់ ចាន់រឿន នៅសាលប្រជុំ B នៃសាកលវិទ្យាល័យជាត់គ្រប់គ្រង។
- បាឋកថាសាធារណៈស្តីពី «ការផ្សព្វផ្សាយជំរុញការប្រើប្រាស់មជ្ឈត្តការក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មនៅកម្ពុជា» កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយវាគ្មិនកិត្តិយស លោកមជ្ឈត្តករ សាន គីរី នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
- កម្មវិធីចែករំលែកសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ ស្តីពី «វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ និងច្បាប់អន្តរជាតិ» កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយវាគ្មិនកិត្តិយស លោក ផល ពិសាល នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល
- បាឋកថាសាធារណៈស្តីពី «សាលារដ្ឋបាល សង្គម និងរដ្ឋ» កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដោយវាគ្មិនកិត្តិយស លោក ណុច រ៉ាម៉ូ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។