លក្ខណៈសម្បត្តិរបស់អ្នកស្រាវជ្រាវ
អ្នកស្រាវជ្រាវរបស់សមាគមសាលាត្រាជូបែងចែកជាពីរលំដាប់ គឺអ្នកស្រាវជ្រាវជាន់ខ្ពស់ (លំដាប់១) (Senior Research Fellow) និងអ្នកស្រាវជ្រាវដំបូង (លំដាប់២) (Junior Research Fellow)។
អ្នកស្រាវជ្រាវទាំងពីរលំដាប់ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
១. អ្នកស្រាវជ្រាវជាន់ខ្ពស់ (លំដាប់១) (Senior Research Fellow)
- ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬកម្រិតប្រហាក់ប្រហែលឡើងទៅដែលមានជំនាញអនុលោមតាមគោលបំណង និងបេសកកម្មនៃសមាគម
- ធ្លាប់សរសេរ និងបោះផ្សាយអត្ថបទស្រាវជ្រាវ
- ត្រូវមានបទពិសោធន៍ខាងផ្នែកស្រាវជ្រាវយ៉ាងតិចពីរឆ្នាំ
២. អ្នកស្រាវជ្រាវដំបូង (លំដាប់២) (Junior Research Fellow)៖
- ត្រូវមានបរិញ្ញាបត្រ ឬកម្រិតប្រហាក់ប្រហែលឡើងទៅ ដែលមានជំនាញអនុលោមតាមគោលបំណង និងបេសកកម្មនៃសមាគម
- ធ្លាប់សរសេរអត្ថបទស្រាវជ្រាវបោះផ្សាយ
- ត្រូវមានបទពិសោធន៍ខាងផ្នែកស្រាវជ្រាវយ៉ាងតិចមួយឆ្នាំ
ឯកសារតម្រូវ
បេក្ខជនដែលមានបំណងដាក់ពាក្យសុំធ្វើជាអ្នកស្រាវជ្រាវនៅសមាគមសាលាត្រាជូ ត្រូវបញ្ជូនមកឱ្យសមាគមសាលាត្រាជូតាមរយៈអ៊ីម៉េល៖ [email protected]ឬទៅ
ការិយាល័យសមាគមសាលាត្រាជូ ទីស្នាក់ការអគារលេខ#៣៦ ជាន់ទី១១ ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នូវឯកសារដូចខាងក្រោម៖
- ពាក្យសុំចូលជាអ្នកស្រាវជ្រាវ (Application form) ៖ មួយច្បាប់
- លិខិតបញ្ជាក់ការតាំងចិត្ត (Cover Letter)៖ មួយច្បាប់
- ជីវប្រវត្តិរូបសង្ខេប៖ មួយច្បាប់
- បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ថតចម្លង ឬលិខិតបញ្ជាក់ការបញ្ចប់ការសិក្សា ព្រមទាំងវិញ្ញាបនបត្រដែលពាក់ព័ន្ធផ្សេងៗទៀត ៖ មួយច្បាប់
- លិខិតចាត់តាំង ឬលិខិតគាំទ្របេក្ខភាពពីស្ថាប័នព្រមទាំងអង្គភាពដែលពាក់ព័ន្ធមួយច្បាប់៖ មួយច្បាប់ (ប្រសិនបើមាន)
តួនាទី និងភារកិច្ចរបស់អ្នកស្រាវជ្រាវ៖
- ទី១៖ ផលិតសៀវភៅ និងអត្ថបទស្រាវជ្រាវនានា
- ទី២៖ ចូលរួមវគ្គបណ្តុះបណ្តាលនៃកម្មវិធីកម្មសិក្សា (វាគ្មិនបណ្តុះបណ្តាល គ្រូដឹកនាំ និងគណៈកម្មការវាយតម្លៃ)
- ទី៣៖ ចូលរួមជាវាគ្មិននៃសិក្ខាសាលា បាឋកថាសាធារណៈ និង Webinar
- ទី៤៖ ចូលរួមជាវាគ្មិន ឬអ្នកសម្របសម្រួលនៃកិច្ចសន្ទនាច្បាប់ (Legal Talk)
- ទី៥៖ ចូលរួមជាវាគ្មិន អ្នកសម្របសម្រួល ឬអ្នកផ្តល់ខ្លឹមសារច្បាប់ក្នុងកម្មវិធី ពីនេះ ពីច្បាប់ ពីច្បាប់
- ទី៦៖ ចូលរួមជាវាគ្មិន ឬជាអ្នកសម្របសម្រួលគម្រោង «វិដេអូមេរៀនច្បាប់» (Audiovisual Library : video + Podcast)

១. ផលិតសៀវភៅ និងអត្ថបទស្រាវជ្រាវ (ព្រឹត្តិបត្រច្បាប់)
អ្នកស្រាវជ្រាវទាំងអស់ត្រូវបានលើកទឹកចិត្ត អោយចូលរួមសរសេរអត្ថបទស្រាវជ្រាវ ជំនួយស្មារតីនិពន្ធសៀវភៅ ចងក្រងអត្ថបទច្បាប់ ផលិតស្នាដៃស្រាវជ្រាវច្បាប់ផ្សេងៗ ព្រមទាំងចូលរួមផ្តល់វិភាគអត្ថបទនានា នៅក្នុងព្រឹត្តិបត្រច្បាប់របស់សាលាត្រាជូ
- ៦៩ អត្ថបទស្រាវជ្រាវ
- ២៩ ជំនួយស្មារតី
- ២២ វិចារណកថា
- ១៨១ ព្រឹត្តិបត្របច្ចុប្បន្នភាពគតិយុត្ដប្រចាំសប្ដាហ៍
- ៣ កម្រងអត្ថបទគតិយុត្ត
- ៨ សៀវភៅសិក្សានីតិសាស្ត្រ
២. ចូលរួមបណ្តុះបណ្តាលកម្មសិក្សាការី
អ្នកស្រាវជ្រាវទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យចូលរួម ឱ្យបានសកម្មនៅក្នុងកម្មវិធីកម្មសិក្សារបស់សមាគម តាមរយៈការចែករំលែកបទពិសោធន៍ទាំងផ្នែកទ្រឹស្តី និងអនុវត្ត។ ការចូលរួមអាចស្ថិតក្រោមរូបភាពជា វាគ្មិនបណ្តុះបណ្តាល គ្រូដឹកនាំកិច្ចការស្រាវជ្រាវបញ្ចប់កម្មសិក្សានិងគណៈកម្មការវាយតម្លៃ
- បងបង្ហាញ/ Presentations ៦៩ ដង
- វគ្គបណ្តុះបណ្តាល/Trainings ២៦ ដង
៣. ចូលរួមកិច្ចពិភាក្សាតាមរយៈកម្មវិធី Traju Legal Coffee
៤. ចូលរួមកិច្ចសម្ភាសតាមរយៈកម្មវិធី ត្រាជូ ផតកាស
អ្នកស្រាវជ្រាវទាំងអស់ត្រូវបានលើកទឹកចិត្ត ឱ្យចូលរួមជាកម្មវិធីដែលបានរៀបចំឡើងដោយផ្ដោតសំខាន់ទៅលើការផលិតជាកិច្ចសម្ភាសក្នុងទម្រង់ជាសារសំឡេងទាក់ទងនឹងប្រធានបទច្បាប់នានា ជាមួយវាគ្មិនកិត្ដិយសជំនាញ ដើម្បីជំរុញការពិភាក្សា និងការបកស្រាយចម្ងល់ទាក់ទងនឹងច្បាប់អន្ដរជាតិ និងជាតិ ប្រកបដោយខ្លឹមសារ ខ្លី ខ្លឹម និងមានប្រយោជន៍។
សមទ្ធិផលរបស់កម្មវិធី ត្រាជូ ផតកាស៖
- ចេញផ្សាយបានចំនួន ៦៨លេខ
- ចេញផ្សាយជាភាសារអង់គ្លេសបានចំនួន ០៥លេខ
៥. ចូលរួមជាវាគ្មិននៃបាឋកថាសាធារណៈ និង WEBINAR
អ្នកស្រាវជ្រាវទាំងអស់ត្រូវបានលើកទឹកចិត្ត ឱ្យចូលរួមជាវាគ្មិនកិត្តិយសសម្រាប់
- បាឋកថាសាធារណៈ
- សិក្ខាសាលា / សិក្ខាសាលាប្រចាំឆ្នាំ
- Webinar (កិច្ចសហការរវាង សាលាត្រាជូ និង NUM – iLLB Programme និងស្ថាប័នរដ្ឋ ឯកជនជាច្រើនទៀត)
៦. ចូលរួមក្នុងកិច្ចសន្ទនាច្បាប់
អ្នកស្រាវជ្រាវទាំងអស់ត្រូវបានលើកទឹកចិត្ត អោយចូលរួមជាវាគ្មិន ឬអ្នកសម្របសម្រួលក្នុងកិច្ចសន្ទនាច្បាប់។
កិច្ចសន្ទនាច្បាប់ ជាកម្មវិធីអប់រំ និងផ្សព្វផ្សាយច្បាប់ ដោយវាគ្មិនដែលមានជំនាញ និងបទពិសោធន៍ ដើម្បីបកស្រាយចំណោទបញ្ហាគតិយុត្តថ្មីៗ ដែលចោទមាននៅក្នុងសង្គម។
កិច្ចសន្ទនានេះ អាចមានរយៈពេលចាប់ពី១០ នាទី នឹងអាចផ្សព្វផ្សាយជាវគ្គខ្លីៗ។
Tagged Audience: សិស្សនិស្សិតច្បាប់ អ្នកសា្រវជ្រាវ និងអ្នកប្រកបរបរវិជ្ជាជីវៈពាក់ព័ន្ធ
៧. ចូលរួមក្នុងគម្រោង ពីនេះ ពីនោះ ពីច្បាប់
អ្នកស្រាវជ្រាវទាំងអស់ត្រូវបានលើកទឹកចិត្ត អោយចូលរួមជាវាគ្មិន អ្នកសម្របសម្រួល ឬអ្នកផ្តល់ខ្លឹមសារច្បាប់ (content writer)
គម្រោងពីនេះ ពីនោះ ពីច្បាប់ ជាកម្មវិធីអប់រំ និងផ្សព្វផ្សាយច្បាប់ដោយប្រើប្រាស់ពាក្យពេចន៍សាមញ្ញ សម្រាប់បកស្រាយប្រធានបទពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃ។ វីដេអូ អាចមានរយៈពេលខ្លី និងងាយស្រួលយល់។
Tagged Audience: មហាជនទូទៅ
៨. គម្រោង «វិដេអូមេរៀនច្បាប់»
- ចូលរួមជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកកម្ពស់គុណភាពនៃការសិក្សា ស្រាវជ្រាវនៅក្របខណ្ឌឧត្តមសិក្សា
- ជំរុញ និងលើកកម្ពស់ការផ្សព្វផ្សាយច្បាប់ ឱ្យបានទូលំទូលាយ
- ជំរុញបន្ថែមការសិក្សា ស្រាវជ្រាវ ផ្នែកនីតិសាស្ត្រនៅកម្ពុជា តាមរយៈកម្មវិធីសិក្សាអនឡាញ ឱ្យមានវិសាលភាពទូលំទូលាយ ជាពិសេសក្នុងបរិបទកូវីដ ១៩