អបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
———————————
សមាគមសាលាត្រាជូ​ មានកិត្តិយសសូមនាំមកនូវ «មរតកឯកសារបន្សល់ទុកពីសម័យបារាំង» ដែលសមាគមសាលាត្រាជូបានបោះផ្សាយ និងចងក្រងនាពេលកន្លងមក ក្នុងឱកាសដែលប្រទេសកម្ពុជានឹងទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការអន្តរជាតិនៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF) នៅខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនេះ សមាគមសូមនាំមកជូននូវ «ព្រះរាជក្រមលេខ ២៣៦ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៥៧ ប្រកាសឱ្យប្រើច្បាប់ស្ដីពីក្រុមវិវាទ ហើយនឹងអំពីបង្កើតក្រុមប្រឹក្សារដ្ឋ» ជាភាសាខ្មែរ ដែលត្រូវបានរៀបចំ ចងក្រង និងបោះផ្សាយនៅក្នុងសៀវភៅប្រជុំអត្ថបទតុលាការ (RECUEIL JUDICIAIRE) លេខ១៣ ឆ្នាំ១៩៥៨ ដើម្បីឱ្យសាធារណជនទាំងអស់បានជ្រួតជ្រាបអំពីមរតកបណ្ណសារជាតិគតិយុត្តខ្មែរដែលទទួលឥទ្ធិពលពីបារាំង។

ច្បាប់ស្ដីពីក្រុមវិវាទ ហើយនឹងអំពីបង្កើតក្រុមប្រឹក្សារដ្ឋ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ២៣៦ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៥៧ ក្នុងរាជ្យព្រះបាទសម្ដេច ព្រះនរោត្តម-សុរាម្រិត។ ច្បាប់នេះ ជាបទប្បញ្ញត្តិបង្កើតក្រុមប្រឹក្សារដ្ឋមួយ ដែលមាន៣ផ្នែក គឺផ្នែករដ្ឋបាល ផ្នែកវិវាទ និងក្រុមគណនី ដោយមានមុខងារជួយតែងច្បាប់ ព្រមទាំងកំណត់អំពីការរៀបចំ និងសមត្ថកិច្ចនៃក្រុមវិវាទ ដែលជាតុលាការសម្រាប់ជំនុំជម្រះក្ដីរដ្ឋបាល។

សូមគូសបញ្ជាក់ថា ច្បាប់នេះត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខទី៦។

👉 ទាញយកជា PDF

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju