សមាគមសាលាត្រាជូ​ មានកិត្តិយសសូមជូននូវ «មរតកឯកសារបន្សល់ទុកពីសម័យបារាំង» ដែលសមាគមសាលាត្រាជូបានបោះផ្សាយ និងចងក្រងនាពេលកន្លងមក ក្នុងឱកាសដែលប្រទេសកម្ពុជានឹងទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការអន្តរជាតិនៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF) នៅខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនេះ សមាគមសូមនាំមកជូននូវ «ព្រះរាជប្រកាស អំពីថណាយកែសេចក្ដីក្នុងតុលាការខ្មែរ» ជាភាសាបារាំង ដែលត្រូវបានរៀបចំ និងចងក្រងដោយរដ្ឋបាលអាណាព្យាបាលបារាំង និងបានបោះផ្សាយនៅក្នុងព្រឹត្តិបត្ររដ្ឋបាលកម្ពុជា (សម័យរ៉េស៊ីដង់បារាំង) ឬហៅកាត់ជាភាសាបារាំង​ Bulletin Administratif du Cambodge ដើម្បីជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រួតជ្រាបអំពីមរតកបណ្ណសារជាតិគតិយុត្តខ្មែរបន្សល់ទុកពីសម័យរ៉េស៊ីដង់បារាំង។

សូមគូសបញ្ជាក់ថា ព្រះរាជប្រកាសស្ដីពី «ថណាយកែសេចក្ដីក្នុងតុលាការខ្មែរ» ជាបទប្បញ្ញត្តិលក្ខន្ដិកៈមេធាវីនាសម័យអាណាព្យាបាលបារាំង ហើយដែលត្រូវបានបង្កើតឡើងតាមរយៈព្រះរាជប្រកាសលេខ៣២ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៣២ ក្នុងរាជ្យព្រះករុណា ស៊ីសុវត្ថិ​មុនីវង្ស។ ព្រះរាជប្រកាសនេះ បានរៀបចំឡើងដោយមាន ១២៩ប្រការ ដែលកំណត់អំពីបទបញ្ញត្តិទូទៅ, ការទទួល​មុខងារអ្នកថណាយក្តី, ការតាំងឱ្យមាន​អ្នកថណាយក្តីជួសខ្លួន និងអំណាចនៃអ្នកថណាយ ព្រមទាំងកិច្ចការនៃ​អ្នកថណាយក្តី។

👉 តំណលីង ព្រះរាជប្រកាសជាភាសាខ្មែរ ដែលត្រូវបានវាយឡើងវិញស្របតាមច្បាប់ដើម និងបោះពុម្ពផ្សាយដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុង «កម្រងវិធានគ្រប់គ្រងវិជ្ជាជីវៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា» និងផ្សព្វផ្សាយតាមរយៈគេហទំព័ររបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា PDF

👉 ទាញយកជា PDF

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju