កាលពីថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ សមាគមសាលាត្រាជូ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងមជ្ឈមណ្ឌលត្រាជូត្រេននីង បានសហការក្នុងការរៀបចំកម្មវិធីសវនាការត្រាប់វគ្គ៣ «វគ្គផ្ដាច់ព្រ័ត្រ»នៅសាលសវនាការមជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ និងឯកឧត្ដម សាន់ រ៉ាដា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហែម ក្រាញ់តូនី រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តីនិងប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)។

កម្មវិធីសវនាការត្រាប់វគ្គ៣នេះ មានការអញ្ជើញចូលរួមពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា សារការីនិងមេធាវីដែលកំពុងប្រកបវិជ្ជាជីវៈពោរពេញដោយសមត្ថភាពនិងបទពិសោធន៍ជាច្រើនមកចូលរួមជាបណ្ដុះបណ្ដាលនិងធ្វើជាគណៈកម្មការវាយតម្លៃជូនដល់បេក្ខជនប្រកួត និងជាពិសេសមានការអញ្ជើញចូលរួមពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ដើម្បីធ្វើជាគណៈកម្មការវាយតម្លៃដាក់ពិន្ទុជូនដល់បេក្ខជនប្រកួតទាំងអស់ផងដែរ។

👉 សហការរៀបចំដោយ : អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងមជ្ឈមណ្ឌលត្រាជូត្រេននីង https://t.me/trajutraining

👉 សហការគាំទ្រដោយ : សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ, សាកលវិទ្យាល័យអាសុីអឺរ៉ុប, ការិយាល័យមេធាវី តែ និងសហការី។

👉 សហការឧបត្ថម្ភគាំទ្រដោយ : ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ការិយាល័យមេធាវី សិទ្ធិស័ក្កិ, ក្រុមហ៊ុនមេធាវី ដ័ន & ដ័នភ្នំពេញ។

👉 Facebook Page ៖ https://www.facebook.com/share/p/1Afue3ysK5/?mibextid=wwXIfr

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju