Statementof the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia
Cambodia Condemns Thailand’s Aggression
The Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia wishes to inform the international community and general public that since the early morning of 24 July 2025, Thai armed forces launched unprovoked, premeditated and deliberate attacks on Cambodian positions along the border areas, including Tamone Thom Temple, Ta Krabey Temple and Mom Bei, in the provinces of Preah Vihear and Oddar Meanchey. This act of aggression constitutes a blatant and serious violation of international law, including the fundamental principles enshrined in the Charter of the United Nations and the ASEAN Charter, prohibiting the threat or use of force against the territorial integrity and political independence of any State.
The Royal Government of Cambodia condemns in the strongest possible terms this reckless and hostile act by Thailand. Such unprovoked military aggression not only endangers peace and stability along our shared border, but also demonstrates utter disregard for regional norms and international legal obligations. Cambodia calls on Thailand to immediately cease al hostilities, withdraw its forces to its side of the border, and refrain from any further provocative actions that could escalate the situation.
Cambodia reaffirms its unwavering commitment to peace, dialogue, and the peaceful resolution of disputes. However, Cambodia also reserves its inherent right ot self-defense, as recognized under Article 51 of the United Nations Charter, and wil take al necessary measures to protect its sovereignty, territorial integrity, and the safety of its people.
Phnom Penh, 24 July 2025
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា
កម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន សហគមន៍អន្តរជាតិ និងសាធារណជនឲ្យបានជ្រាបថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី
និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើន និង ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។
រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះ របស់ប្រទេសថៃ។ ការឈ្លានពានខាងយោធាដោយគ្មានមូលហេតុបែបនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្ត ទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។ កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់ រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ដែលអាចធ្វើ ឱ្យស្ថានការណ៍កាន់តែតានតឹង។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។ យ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួល ស្គាល់ក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារ អធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនខ្លួន។
ទាញយកជា / Download: PDF