លក្ខខណ្ឌនៃការជ្រើសរើស

  • ជានិស្សិតផ្នែកនីតិសាស្ត្រ ចាប់ពីឆ្នាំ ទី៣ ឡើងទៅ
  • មានចំណេះដឹងអាចប្រើប្រាស់កុំព្យូទ័រ៖ Words, Power Point, Internet និងE-mail។
  • ចេះវាយអត្ថបទជាអក្សរខ្មែរ និងអង់គ្លេស លើកុំព្យូទ័រ។
  • មានសមត្ថភាពប្រើប្រាស់ភាសាខ្មែរបានស្ទាត់ជំនាញ (ភាសាអង់គ្លេស និងបារាំង ត្រូវបានលើកទឹកចិត្ត)។
  • មានភាពអត់ធ្មត់ និងមានស្មារតីទំនួលខុសត្រូវខ្ពស់ ក្នុងពេលបំពេញការងារ
  • មានស្មារតីបើកទូលាយក្នុងមជ្ឈដ្ឋានពហុវប្បធម៌
  • រយៈពេលនៃការចុះកម្មសិក្សា៖ ១ ថ្ងៃពេញ ឬមួយព្រឹក ឬមួយរសៀល (ម៉ោង ០៨ ព្រឹក – ១២ថ្ងៃត្រង់​ និងម៉ោង ០១ – ០៥ រសៀល)

ឯកសារតម្រូវ

  • លិខិតបញ្ជក់ការតាំងចិត្ត(Cover Letter)៖ ១ ច្បាប់
  • ជីវប្រវត្តិរូបសង្ខេប៖ ១ ច្បាប់
  • ព្រឹត្តិប័ត្រពិន្ទុនៃឆ្នាំសិក្សានីមួយៗ និង/ឬ បរិញ្ញាបត្រថតចម្លង ឬលិខិតបញ្ជាក់ការបញ្ចប់ការសិក្សា ១ ច្បាប់

បេក្ខជនដែលមានបំណងដាក់ពាក្យសុំធ្វើកម្មសិក្សានៅសមាគមសាលាត្រាជូ ត្រូវបញ្ជូនមកឱ្យសមាគមសាលាត្រាជូតាម
រយៈអ៊ីម៉េល៖
[email protected] ឬទៅកាន់អាសយដ្ឋានទីស្នាក់ការអគារ PPIU លេខ#៣៦ ជាន់ទី១១ ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

វត្ថុបំណងកម្មវិធីកម្មសិក្សា

  • លើកកម្ពស់សមត្ថភាព និងផ្ដល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងខាងផ្នែកទ្រឹស្តីបន្ថែម និងចំណេះធ្វើខាងផ្នែកអនុវត្តដោយផ្ទាល់
  • បណ្ដុះបណ្ដាលពហុមុខវិជ្ជារួម បញ្ជូលទាំងជំនាញរឹង និងទន់ (Intensive Training)ជាមួយអ្នកជំនាញការច្បាប់ដែលមានបទពិសោធន៍ទាំងផ្នែកស្រាវជ្រាវ និងអនុវត្ដ
  • សំដៅបញ្ចូលនិស្សិតកម្មសិក្សាការីទៅក្នុងទីផ្សារការងារប្រកបដោយគុណភាព និងសីលធម៌

១. វគ្គបណ្ដុះបណ្ដាលច្បាប់ជាមូលដ្ឋាន

សម្រាប់ថ្ងៃចន្ទ ដល់សុក្រ (១២​ ថ្ងៃត្រង់ ដល់ ម៉ោង២ រសៀល)

ផ្តល់មូលដ្ឋានគ្រឹះ ព្រមទាំងរបៀបបំពេញការងារច្បាប់ និងរដ្ឋបាលជូន កម្មសិក្សាការី​ ដើម្បីអនុញ្ញាតអោយនិស្សិតទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ ប្រកបដោយស្វ័យភាព និងភាពជាម្ចាស់ការក្នុងការស្រាវជ្រាវច្បាប់ដោយលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ និងគុណភាពច្បាស់លាស់

វគ្គបណ្ដុះបណ្ដាលច្បាប់ជាមូលដ្ឋាន (សរុប ៣២​ម៉ោង​​)

  • វិធីសាស្រ្ដស្រាវជ្រាវ – ១០ ម៉ោង
  • របៀបក្នុងការតាក់តែងអត្ថបទ – ៣ ម៉ោង
  • របៀបតាក់តែង Legal Update – ៣ ម៉ោង
  • របៀបចងក្រង Online Lexicon និង Legal Index – ៣ ម៉ោង
  • វិធីសាស្ត្រគតិយុត្ត – ១០ ម៉ោង

២. ការបណ្តុះបណ្តាលច្បាប់ឯកទេស

សម្រាប់ថ្ងៃចន្ទ ដល់សុក្រ (១២​ ថ្ងៃត្រង់ ដល់ ម៉ោង១ រសៀល) និងចុងសប្តាហ៍ (សៅរ៍ និងអាទិត្យ)

ពង្រឹងពុទ្ធិផ្នែកទ្រឹស្តីបន្ថែមជូនកម្មសិក្សាការី​លើទិដ្ឋភាពបច្ចុប្បន្នច្បាប់ថ្មីៗ ឬជុំវិញប្រធានបទជាក់លាក់ណាមួយ ដើម្បីបំផុសការវិភាគ ការត្រិះរិះពិចារណាឱ្យស៊ីជម្រៅ។

វគ្គបណ្ដុះបណ្ដាលច្បាប់ឯកទេស (សរុប ៦៤​ម៉ោង​​)

  • នីតិព្រហ្មទណ្ឌ – ១០ ម៉ោង
  • នីតិរដ្ឋប្បវេណី (ទ្រីស្ដីទូទៅ និងការអនុវត្ត) – ១០ ម៉ោង
  • នីតិអន្តរជាតិសាធារណៈ (សន្ធិសញ្ញា និងច្បាប់សមុទ្រ) – ១០ ម៉ោង
  • នីតិរដ្ឋបាលសាធារណៈ – ៣ ម៉ោង
  • នីតិមូលបត្រ – ១០ ម៉ោង
  • នីតិការងារ – ៣ ម៉ោង
  • បទបង្ហាញផ្សេងៗ (តាក់តែងកិច្ចសន្យា, ច្បាប់គោលទាំងបីក្នុងវិស័យតុលាការ) – ១៥ ម៉ោង
  • នីតិពន្ធដារ – ៣ ម៉ោង

៣. វគ្គបណ្តុះបណ្តាលពិសេស

សម្រាប់ថ្ងៃចន្ទ ដល់សុក្រ (១២​ ថ្ងៃត្រង់ ដល់ ម៉ោង១ រសៀល) និងចុងសប្តាហ៍ (សៅរ៍ និងអាទិត្យ)

ពង្រឹងពុទ្ធិផ្នែកទ្រឹស្តីបន្ថែមជូនកម្មសិក្សាការី​លើទិដ្ឋភាពបច្ចុប្បន្នច្បាប់ថ្មីៗ ឬជុំវិញប្រធានបទជាក់លាក់ណាមួយ ដើម្បីបំផុសការវិភាគ ការត្រិះរិះពិចារណាឱ្យស៊ីជម្រៅ។

៤. ការបណ្តុះបណ្តាលជំនាញបន្ថែម

សម្រាប់ថ្ងៃចន្ទ ដល់សុក្រ (១២​ ថ្ងៃត្រង់ ដល់ ម៉ោង១ រសៀល) និងចុងសប្តាហ៍ (សៅរ៍ និងអាទិត្យ)

ពង្រឹងសមត្ថភាពធ្វើការងារជាក្រុម និងការអនុវត្តគម្រោងផ្នែកច្បាប់នានា ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធខ្ពស់

វគ្គបណ្ដុះបណ្ដាលជំនាញបន្ថែម (សរុប ២០ម៉ោង​​)

  • របៀបរបបការងាររដ្ឋបាល – ៤ ម៉ោង
  • ការរៀបចំកម្មវិធីនានា – ៤ ម៉ោង
  • ពិធីការ និងបដិសណ្ឋារកិច្ច – ៤ ម៉ោង
  • ជំនាញទំនាក់ទំនងសាធារណៈ (Communication Skill) – ៤ ម៉ោង
  • ជំនាញការគ្រប់គ្រង និងរៀបចំផែនការ (Management and Action Plan Skill) – ៤ ម៉ោង

៥. អនុវត្តគម្រោងរបស់សមាគម

កម្មសិក្សាការីទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តគម្រោងនានារបស់សមាគម ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងសមត្ថភាពការងាររដ្ឋបាល ការងារជាក្រុម ការងាររៀបចំគម្រោង និងជាពិសេសឱកាសក្នុងការអនុវត្តទ្រឹស្តីដែលទទួលបាន។

កម្មសិក្សាការីទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមអនុវត្តគម្រោងនានារបស់សមាគម៖

  • គម្រោងត្រាជូ ឡ (Online Lexicon and Annotation)
  • គម្រោងសន្ទានុក្រមច្បាប់
  • គម្រងត្រាជូ ផត កាស (Traju Podcast)
  • បាឋកថាសាធារណៈ (Webinar)
  • បច្ចុប្បន្នភាពគតិយុត្ត (Legal Update)
  • ពីនេះ ពីនោះ ពីច្បាប់
  • កិច្ចសន្ទនាច្បាប់
  • គម្រោងបោះផ្សាយអត្ថបទស្រាវជ្រាវច្បាប់
  • ព្រឹត្តិបត្រច្បាប់សាលាត្រាជូ
  • ត្រាជូ Podcast
  • សវនាការត្រាប់

៦. ទស្សនកិច្ចសិក្សានៅបណ្តាស្ថាប័ននានា

ស្វែងយល់បន្ថែមពីយន្តការ ដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័នច្បាប់នានា

៧. ការតាមដានកិច្ចការស្រាវជ្រាវបញ្ចប់កម្មសិក្សា

  • និស្សិតទាំងអស់មានកាតព្វកិច្ចធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទច្បាប់ណាមួយដែលខ្លួនពេញចិត្ត ដោយគោរពទៅតាមកាលវិភាគរៀបរៀងដោយការិយាល័យស្រាវជ្រាវ សិក្សាធិការ និងស្នាដៃ។
  • កិច្ចស្រាវជ្រាវបញ្ចប់កម្មសិក្សា ត្រូវដឹកនាំ និងផ្តល់មតិយោបល់ដោយគ្រូដឹកនាំម្នាក់។
  • កិច្ចការស្រាវជ្រាវទាំងអស់ ត្រូវតាមដានវឌ្ឍនភាពជាប្រចាំដោយការិយាល័យស្រាវជ្រាវ សិក្សាធិការ និងស្នាដៃ។

៨. ការវាយតម្លៃកិច្ចការស្រាវជ្រាវបញ្ចប់កម្មសិក្សា

  • កិច្ចការស្រាវជ្រាវនីមួយៗ នឹងត្រូវទទួលបានការវាយតម្លៃពីគណៈកម្មការដែលមានជំនាញត្រឹមត្រូវ និងច្បាស់លាស់។
  • ជ័យលាភីស្នាដៃល្អ នឹងត្រូវអនុញ្ញាតឱ្យបោះផ្សាយនៅគេហទំព័រ៖ traju.org.kh និង publication.traju.org ។

៩. លទ្ធភាពបន្តការបណ្តុះបណ្តាលជាមួយស្ថាប័នដែលជាដៃគូសហការនានា

សមាគមសាលាត្រាជូ រីករាយនិងស្វាគមន៍ជានិច្ចចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នរដ្ឋ ឯកជនអង្គការមិនមែនរដ្ឋភិបាល ស្ថាប័នស្រាវជ្រាវនានា ដែលមានបំណងចូលរួមជំរុញកិច្ចសហការបណ្តុះបណ្តាលក្នុងក្របខ័ណ្ឌកម្មវិធីកម្មសិក្សានេះ។

ជាក់ស្ដែង អនុស្សរណៈយោគយល់គ្នារវាងសាលាត្រាជូ និង ស្ថាប័នដៃគូសហការ ត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមជំរុញកាលានុវត្តភាពថ្មីៗបន្ថែមទៀតជូនដល់និស្សិតច្បាប់នៅកម្ពុជា តាមរយៈការផ្ដល់ឱកាសចុះហាត់ការ និងអនុវត្តដោយផ្ទាល់ សំដៅបញ្ចូលនិស្សិតកម្មសិក្សាការីទៅក្នុងទីផ្សារការងារប្រកបដោយគុណភាព និងសីលធម៌។

សមាជិកភាព

  • សមាជិកភាព១

    មុខតំណែង

  • សមាជិកភាព២

    មុខតំណែង

  • សមាជិកភាព៣

    មុខតំណែង