
សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយក្រសួងយុត្តិធម៌, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ៖ ទិដ្ឋភាពសង្គម ច្បាប់ និងនយោបាយ» ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, ឯកឧត្ដម សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, ឯកឧត្តម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ និងឯកឧត្តម ពេជ អង្គ អតីតមេធាវីជាតិនាំមុខតំណាងដើមបណ្ដឹងរដ្ឋប្បវេណី ករណី០០២ និងមានវត្តមានរបស់ភ្ញៀវកត្តិយស ដៃគូសហការឧបត្ថម្ភគាំទ្រ និងនិស្សិត អ្នកស្រាវជ្រាវចំនួនប្រមាណជាង ៣០០ អង្គ/នាក់ នាថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅសហសាលB នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
បន្ថែមពីនេះ សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវាគ្មិនកិត្តិយស ឯកឧត្តម ប៉ែន បូណា, ឯកឧត្ដម សេង ឌីណា និងឯកឧត្តម ពេជ អង្គ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ព្រមទាំងបានចែករំលែកចំណេះដឹង បទពិសោធល្អៗ ប្រកបដោយខ្លឹមសារស៊ីជម្រៅ ជូនចំពោះអ្នកចូលរួម និងនិស្សិតឱ្យបានជ្រួតជ្រាប។
លើសពីនេះ សមាគមសាលាត្រាជូ ក៏សូមអរគុណជូនចំពោះ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ក្រុមហ៊ុនមេធាវី ដ័ន&ដ័ន ភ្នំពេញ, ការិយាល័យមេធាវី សិទ្ធិស័ក្កិ, ក្រុមហ៊ុនអេស៊ីអ៊ី គ្រុប ឯ.ក, មជ្ឈមណ្ឌលត្រាជូត្រេននីង និងសហគមន៍អ្នកស្ម័គ្រចិត្តCAMEX ដែលបានចូលរួមសហការគាំទ្រឧបត្ថម្ភនៅក្នុងកម្មវិធីខាងលើនេះដំណើរការទៅមុខបានយ៉ាងរលូន។
ជាចុងក្រោយ សមាគមសាលាត្រាជូ សូមអរគុណដល់ភ្ញៀវកិត្តិយស សាធារណជន អ្នកប្រកបវិជ្ជាជីវៈ និស្សិតចូលរួម ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួមក្នុងសិក្ខាសាលា និងបានចូលរួមសួរសំនួរយ៉ាងច្រើនកុះករ។ ព្រមជាមួយគ្នានេះ សមាគម ក៏សូមអរគុណចំពោះក្រុមការងារស្នូល កម្មសិក្សាការីជំនាន់ទី២៦ អ្នកហាត់ការច្បាប់ អ្នកហាត់ការរដ្ឋបាលទាំងអស់ ដែលបានជួយសម្របសម្រួលកម្មវិធីនេះឱ្យដំណើរការយ៉ាងរលូន និងជោគជ័យ។
👉Facebook [Alnum1] ៖ https://www.facebook.com/share/p/1AggT6int6/
👉Facebook [Alnum2] ៖ https://www.facebook.com/share/p/1YFkJFiZ1M/
::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Twitter I LinkedIn I TikTok I IG
👉Channel Telegram Traju ៖ https://t.me/salatraju