
នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំជាន់ទី៧ PPIU សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក.) និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានរៀបចំកម្មវិធីសិក្ខាសាលា ក្រោមប្រធានបទ «យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)» ក្រោមអធិបតីភាព ឯកឧត្ដម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.), លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងឯកឧត្ដម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមសាលាត្រាជូ ដោយមានវត្តមានរបស់ភ្ញៀវកត្តិយស ដៃគូសហការឧបត្ថម្ភគាំទ្រ និងនិស្សិត អ្នកស្រាវជ្រាវចំនួនប្រមាណជាង ២៣០ អង្គ/នាក់។
បន្ថែមពីនេះ សមាគមសាលាត្រាជូ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវាគ្មិនកិត្តិយស លោក លាង រិទ្ធី និងលោក យន់ សុវណ្ណារ៉ា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ព្រមទាំងបានចែករំលែកចំណេះដឹង បទពិសោធល្អៗ ប្រកបដោយខ្លឹមសារស៊ីជម្រៅ ជូនចំពោះអ្នកចូលរួម និងនិស្សិតឱ្យបានជ្រួតជ្រាប។
លើសពីនេះ សមាគមសាលាត្រាជូ ក៏សូមអរគុណជូនចំពោះ ក្រុមហ៊ុនមេធាវី ដ័ន&ដ័ន ភ្នំពេញ, ការិយាល័យមេធាវី សិទ្ធិស័ក្កិ, ការិយាល័យមេធាវី ចក្រី ក្រុមហ៊ុនមេធាវី អឹម អ ធី, ក្រុមមេធាវី អេស វី អេស និងមជ្ឈមណ្ឌលត្រាជូត្រេននីង ដែលបានចូលរួមសហការគាំទ្រឧបត្ថម្ភនៅក្នុងកម្មវិធីខាងលើនេះដំណើរការទៅមុខបានយ៉ាងរលូន។
ជាចុងក្រោយ សមាគមសាលាត្រាជូ សូមអរគុណដល់ភ្ញៀវកិត្តិយស សាធារណជន អ្នកប្រកបវិជ្ជាជីវៈ និស្សិតចូលរួម ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួមក្នុងសិក្ខាសាលា និងបានចូលរួមសួរសំនួរយ៉ាងច្រើនកុះករ។ ព្រមជាមួយគ្នានេះ សមាគម ក៏សូមអរគុណចំពោះក្រុមការងារស្នូល កម្មសិក្សាការីជំនាន់ទី២៦ អ្នកហាត់ការច្បាប់ អ្នកហាត់ការរដ្ឋបាលទាំងអស់ ដែលបានជួយសម្របសម្រួលកម្មវិធីនេះឱ្យដំណើរការយ៉ាងរលូន និងជោគជ័យ។
👉Facebook ៖ (Album1) https://www.facebook.com/100064454541500/posts/pfbid072MFp4jVxxwupYhmEKFT5jJyzBJhpx7HEBAcTLnqF3LiSgwBwYDxGcf3DEab4iAXl/?
👉Facebook ៖ (Album2) https://www.facebook.com/100064454541500/posts/pfbid033mJdoZrCFoEM6yjtZTsN9mdKVvVtnpgHmfKZTaTuf1t7BkYxVBpw6k35UNqNhPavl/?
👉Facebook ៖ (Album3) https://www.facebook.com/100064454541500/posts/pfbid02J3mqEEAgJNedYUxAHtKk1evmoazncgdM2F1VC516RUQcEiEYomNHd8ciLqMrS2Z1l/?
:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Twitter (https://twitter.com/SalaTraju?s=20) I LinkedIn (https://www.linkedin.com/in/sala-traju-association) I TikTok (https://www.tiktok.com/@sala.traju?_t=8dvQZj3IyYL&_r=1) I IG
(https://instagram.com/sala.traju?igshid=MjEwN2IyYWYwYw==)👉Channel Telegram Traju ៖ https://t.me/salatraju