
សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) និងមជ្ឈមណ្ឌលត្រាជូត្រេននីង បានរៀបចំសិក្ខាសាលាស្ដីពី «គោលការណ៍ និងវិធានសម្រាប់ការប្រកួតសវនាការត្រាប់វគ្គទី៣» ក្រោមអធិបតីភាព បណ្ឌិត ឆាក់ លឹមឈាង ស្ថាបនិកសមាគមសាលាត្រាជូ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិ, លោក ម៉ង់ សូហាន ប្រធានក្រុមលេខាធិការគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំអនុវត្តគម្រោងសវនាត្រាប់, លោកស្រីមេធាវី តែ មុយគីម នាយិការប្រតិបត្តិការិយាល័យមេធាវី តែ និងសហការី និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃសមាគមសាលាត្រាជូ, លោកមេធាវី អោម ប៊ុនដា តំណាងក្រុមហ៊ុនមេធាវីដ័ន & ដ័ន និងសហការី និងលោក ហុក ហួរឈុនហ៊ូរ សមាជិកក្រុមលេខាធិការរគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំអនុវត្តគម្រោងសវនាត្រាប់ និងមានវត្តមាន បេក្ខជនជាប់ស្ថាពរទាំង ២៤រូប នៅទីស្នាក់ការមជ្ឈមណ្ឌលត្រាជូត្រេននីង។
សិក្ខាសាលាស្ដីពី «គោលការណ៍ និងវិធានសម្រាប់ការប្រកួតសវនាការត្រាប់វគ្គទី៣» នេះរៀបចំឡើងក្នុងគោលបំណង ផ្ដល់ព័ត៌មានអំពីវិធាននៃការប្រកួត, ការចាប់ឆ្នោតជ្រើសរើសក្រុមរបស់បេក្ខជន ព្រមទាំងបែបបទ លក្ខខណ្ឌ ពេលវេលា នៃការប្រកួតសវនាការត្រាប់វគ្គទី៣ នេះ។
សូមគូសបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងផ្ដល់ឱកាសជូនដល់និស្សិតច្បាប់នៃបណ្ដាសាកលវិទ្យាល័យនានា ដើម្បីចុះឈ្មោះប្រកួតជាលក្ខណៈបុគ្គល (មិនតំណាងស្ថាប័ន) និងដើម្បីទទួលបានឱកាសបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា មេធាវីដែលកំពុងប្រកបវិជ្ជាជីវៈ។
👉 សហការរៀបចំដោយ : អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងមជ្ឈមណ្ឌលត្រាជូត្រេននីង https://t.me/trajutraining
👉 សហការគាំទ្រដោយ : សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ, សាកលវិទ្យាល័យអាសុីអឺរ៉ុប, ការិយាល័យមេធាវី តែ និងសហការី។
👉 សហការឧបត្ថម្ភគាំទ្រដោយ : ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ការិយាល័យមេធាវី សិទ្ធិស័ក្កិ, ក្រុមហ៊ុនមេធាវី ដ័ន & ដ័នភ្នំពេញ។
👉 Facebook Page ៖ https://www.facebook.com/share/p/177Xp33A67/?mibextid=wwXIfr
:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Twitter I LinkedIn I TikTok I IG
👉Channel Telegram Traju ៖ https://t.me/salatraju






