
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សមាជិក សមាជិកាសមាគមសាលាត្រាជូ បានអញ្ជើញទៅចូលរួមសិក្ខាសាលាដែលរៀបចំឡើងដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នៃទីស្ដីការគណៈរដ្ឋមន្រ្ដី ក្រោមប្រធានបទសិក្ខាសាលាស្ដីពី«បណ្ណសារ និងការចងចាំជាតិ៖ ឆ្ពោះទៅខួប ១០០ ឆ្នាំ នៃបណ្ណសារជាតិកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី នៅសាលC អគារមិត្ដភាពនៃទីស្ដីការគណៈរដ្ឋមន្រ្ដី។
សិក្ខាសាលាខាងលើនេះ សមាគមសាលាត្រាជូ មានការអញ្ជើញចូលរួមដោយលោក ខៀវ ដារ៉ា សមាជិកគណៈកម្មការប្រតិបត្តិ ព្រមទាំងសមាជិក សមាជិកាលេខាធិការដ្ឋានសមាគមសាលាត្រាជូ។
ឆ្លៀតក្នុងឱកាសនេះ សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលបានផ្តល់កិត្តិយសអញ្ជើញសមាជិក សមាជិកាសមាគមសាលាត្រាជូ ចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។
👉 Facebook ៖ https://www.facebook.com/share/p/14RuEwuxSHw/?mibextid=wwXIfr
::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Twitter I LinkedIn I TikTok I IG
👉Channel Telegram Traju ៖ https://t.me/salatraju



