
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) និងមជ្ឈមណ្ឌលត្រាជូត្រេននីង បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការឃុំខ្លួនបណ្ដោះអាសន្ន» ជូនទៅដល់បេក្ខជនប្រកួតសាវនាការត្រាប់វគ្គ៣ ក្រោមអធិបតីភាព ឯកឧត្តម ផល ពិសាល អនុប្រធានសមាគម និងជាសហប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំអនុវត្តគម្រោង «សវនាការត្រាប់» របស់សមាគមសាលាត្រាជូ និងឯកឧត្តម បណ្ឌិត ណាន់ ចាន់រឿន អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាគ្រូបណ្ដុះបណ្ដាលនៃមជ្ឈមណ្ឌលត្រាជូត្រេននីង។
វគ្គបណ្ដុះបណ្ដាលស្ដីពី «ការឃុំខ្លួនបណ្ដោះអាសន្ន» នេះរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនចំណេះដឹង និងការយល់ដឹងអំពីផ្នែកច្បាប់ ក្រមនីតិវិធីព្រហ្មទណ្ឌ និងការអនុវត្តច្បាប់ទាក់ទងនឹងការឃុំខ្លួនបណ្ដោះអាសន្ន និងបង្កើតវេទិកាដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍ និងដោះស្រាយបញ្ហាដែលកើតមានក្នុងការអនុវត្តន៍ជូនដល់បេក្ខជនប្រកួត។
សូមគូសបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងផ្ដល់ឱកាសជូនដល់និស្សិតច្បាប់នៃបណ្ដាសាកលវិទ្យាល័យនានា ដើម្បីចុះឈ្មោះប្រកួតជាលក្ខណៈបុគ្គល (មិនតំណាងស្ថាប័ន) និងដើម្បីទទួលបានឱកាសបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា មេធាវីដែលកំពុងប្រកបវិជ្ជាជីវៈ។
👉 សហការរៀបចំដោយ : អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងមជ្ឈមណ្ឌលត្រាជូត្រេននីង https://t.me/trajutraining
👉 សហការគាំទ្រដោយ : សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ, សាកលវិទ្យាល័យអាសុីអឺរ៉ុប, ការិយាល័យមេធាវី តែ និងសហការី។
👉 សហការឧបត្ថម្ភគាំទ្រដោយ : ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ការិយាល័យមេធាវី សិទ្ធិស័ក្កិ, ក្រុមហ៊ុនមេធាវី ដ័ន & ដ័នភ្នំពេញ។
👉 Facebook Page ៖ https://www.facebook.com/share/p/16zSiXFAvu/?mibextid=wwXIfr
:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Twitter I LinkedIn I TikTok I IG
👉Channel Telegram Traju ៖ https://t.me/salatraju



