កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨ព្រឹក នៅសហសាល B នៃសាកលវិទ្យាភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានរៀបចំបាឋកថាសាធារណៈលើកទី៤៧ ក្រោមប្រធានបទ «បច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម» ប្រកបដោយជោគជ័យនិងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន ដៃគូសហការឧបត្ថម្ភ-គាំទ្រ អ្នកស្រាវជ្រាវ អ្នកប្រកបវិជ្ជាជីវៈ និងនិស្សិតប្រមាណ ចំនួន៣៨០រូប ។ បាឋកថាសាធារណៈលើកទី៤៧នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាវាគ្មិនកិត្តិយស , ឯកឧត្តម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ និងឯកឧត្តមបណ្ឌិត សឿន សោភ័ណ សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

ឆ្លៀតក្នុងឱកាសនេះ សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវាគ្មិនកិត្តិយស ឯកឧត្តម បួន សារៈមុនី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមចែករំលែកចំណេះដឹង បទពិសោធនិងការអនុវត្តជាក់ស្តែងកន្លងមករបស់ក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញវិស័យពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈការធ្វើកំណែទម្រង់ស៊ី​ជម្រៅ ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារ​អន្តរជាតិ ដោយបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការ វិនិយោគនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ឱ្យសម្រេចបានលទ្ធផលស្របតាមកម្មវិធីគោលនយោបាយនិងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ សមាគមសាលាត្រាជូ ក៏សូមអរគុណជូនចំពោះ ៖ មជ្ឈមណ្ឌលត្រាជូត្រេននីង, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ក្រុមហ៊ុនមេធាវី ដ័ន&ដ័ន ភ្នំពេញ, ការិយាល័យមេធាវី សិទ្ធិស័ក្កិ, ក្រុមមេធាវី អេជ អេន សុី, ក្រុមហ៊ុនមេធាវី អឹម អ ធី និងការិយាល័យ ឌី ខេ ដែលបានចូលរួមសហការគាំទ្រឧបត្ថម្ភនៅក្នុងកម្មវិធីខាងលើនេះដំណើរការទៅមុខបានយ៉ាងរលូន។

ជាចុងក្រោយ សមាគមសាលាត្រាជូ សូមអរគុណដល់ភ្ញៀវកិត្តិយស សាធារណជន អ្នកប្រកបវិជ្ជាជីវៈ និស្សិតចូលរួម ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួមក្នុងសិក្ខាសាលា និងបានចូលរួមសួរសំនួរយ៉ាងច្រើនកុះករ។ ព្រមជាមួយគ្នានេះ សមាគម ក៏សូមអរគុណចំពោះក្រុមការងារស្នូល កម្មសិក្សាការីជំនាន់ទី២៨ អ្នកហាត់ការច្បាប់ អ្នកហាត់ការរដ្ឋបាលទាំងអស់ ដែលបានជួយសម្របសម្រួលកម្មវិធីនេះឱ្យដំណើរការយ៉ាងរលូន និងជោគជ័យ។

👉 Album 1 : https://www.facebook.com/share/p/18H57La3Nb/?mibextid=wwXIfr

👉 Album 2 : https://www.facebook.com/share/p/1Dpu3eK7RC/?mibextid=wwXIfr

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG
👉Channel Telegram Traju ៖ https://t.me/salatraju