
កាលពីថ្ងៃសុក្រ ទី២១ ឆ្នាំ២០២៥ សមាគមសាលាត្រាជូ បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាដែលដឹកនាំដោយ លោក ចក សម្បត្តិ អនុប្រធានសមាគមសាលាត្រាជូ ដោយមានការចូលរួមពីសំណាក់ សមាជិក សមាជិកាលេខាធិការដ្ឋាន កម្មសិក្សាការី និងអ្នកហាត់ការរដ្ឋបាលជំនាន់ទី២៧ ចំនួន២០រូប។
ឆ្លៀតក្នុងឱកាសនេះ សមាគមសាលាត្រាជូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ជាពិសេស ឯកឧត្តម សុខន តារាពី នាយករងនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមារញឹកទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងផ្តល់កិត្តិយសធ្វើបទបង្ហាញអំពីសកម្មភាពរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមនៅក្នុងកម្មវិធីដំណើរទស្សនកិច្ចសិក្សាខាងលើនេះ។
សូមគូសបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចសិក្សាខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងអនុញ្ញាតឱ្យសមាជិក សមាជិកា និងកម្មសិក្សាការីជំនាន់ទី២៧ របស់សមាគមសាលាត្រាជូ ទទួលបានឱកាសក្នុងការសិក្សាស្វែងយល់អំពីវិធីសាស្ត្រស្រាវជ្រាវ និងស្វែងយល់បន្ថែមឱ្យកាន់តែទូលាយបន្ថែមទៀតអំពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
👉 Facebook ៖ https://www.facebook.com/share/p/1L21kei5Sp/?mibextid=wwXIfr
:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Twitter I LinkedIn I TikTok I IG
👉Channel Telegram Traju ៖ https://t.me/salatraju



