កាលពីថ្ងៃសុក្រ ទី២១ ឆ្នាំ២០២៥ សមាគមសាលាត្រាជូ បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ មន្ទីរសារការីសេដ្ឋាវិទូនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយ លោក ចក សម្បត្តិ អនុប្រធានសមាគមសាលាត្រាជូ ដោយមានការចូលរួមពីសំណាក់ សមាជិក សមាជិកាលេខាធិការដ្ឋាន កម្មសិក្សាការី និងអ្នកហាត់ការរដ្ឋបាលជំនាន់ទី២៧ ចំនួន២០រូប។

ឆ្លៀតក្នុងឱកាសនេះ សមាគមសាលាត្រាជូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានមន្ទីរសារការីសេដ្ឋាវិទូនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមារញឹកទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងផ្តល់កិត្តិយសធ្វើបទបង្ហាញដ៏មានតម្លៃអំពី មន្ទីរសារការីសេដ្ឋាវិទូនៃព្រះរាជាណាចក្រកម្ពុជា និងតួនាទីរបស់សារការី ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមនៅក្នុងកម្មវិធីដំណើរទស្សនកិច្ចសិក្សាខាងលើនេះ។

ជាចុងក្រោយក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោក ចក សម្បត្តិ អនុប្រធានសមាគមសាលាត្រាជូ បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ជាសៀវភៅព្រឹត្តិបត្រច្បាប់សមាគម ជូនដល់មន្ទីរសារការីសេដ្ឋាវិទូនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមគូសបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចសិក្សាខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងអនុញ្ញាតឱ្យសមាជិក សមាជិកា និងកម្មសិក្សាការីជំនាន់ទី២៧ របស់សមាគមសាលាត្រាជូ ទទួលបានឱកាសក្នុងការសិក្សាស្វែងយល់អំពីវិធីសាស្ត្រស្រាវជ្រាវ និងស្វែងយល់បន្ថែមឱ្យកាន់តែទូលាយបន្ថែមទៀតអំពីមន្ទីរសារការីសេដ្ឋាវិទូនៃព្រះរាជាណាចក្រកម្ពុជា។

👉 Facebook ៖ https://www.facebook.com/share/p/1RuWYGyhLc/?mibextid=wwXIfr

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju