នាឱកាសខួប លើកទី២១ (២៩ តុលា ២០០៤ – ២៩ តុលា ២០២៥) នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្ដិ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃសមាគមសាលាត្រាជូទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈដ៏ឧត្ដុង្គឧត្ដមរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជសកម្មភាពដ៏ឧត្ដុងឧត្ដមថ្លៃថ្លាដើម្បីបំពេញព្រះរាជកិច្ចដឹកនាំប្រទេសអោយមានសុខសន្ដិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិទូទាំងប្រទេស និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ទូលបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃសមាគមសាលាត្រាជូទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃដួងវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយជ័យមង្គល សិរីសួស្តី ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅប្រជានុរាស្ត្រទាំងអស់។

👉 Facebook ៖ https://www.facebook.com/share/p/1CMS1s2YNJ/?mibextid=wwXIfr

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatrajuSalatraju