សមាគមសាលាត្រាជូ​ មានកិត្តិយសសូមនាំមកនូវ «ក្រមព្រហ្មទណ្ឌ ឆ្នាំ១៩២៤» ជាភាសាបារាំង ដែលត្រូវបានរៀបចំ ចងក្រង និងបោះផ្សាយនៅក្នុងសៀវភៅប្រជុំអត្ថបទតុលាការ (RECUEIL JUDICIAIRE) លេខ១៣ ឆ្នាំ១៩៥៨។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ព្រមទាំងចូលរួមជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវអំពីមរតកបណ្ណសារជាតិគតិយុត្តខ្មែរដែលទទួលឥទ្ធិពលពីបារាំង។

ក្រមព្រហ្មទណ្ឌ ឆ្នាំ១៩២៤ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩២៤ ក្នុងរាជ្យព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ។ បន្ទាប់មក ក្រមនេះត្រូវបានកែសម្រួលដោយព្រះរាជក្រម ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩២៩ និងចុងក្រោយត្រូវបានជំនួសវិញដោយ ក្រមព្រហ្មទណ្ឌទី៣ (ឆ្នាំ១៩៣៤) ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៣៤។

👉 ទាញយកជា PDF

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju