សមាគមសាលាត្រាជូ​ មានកិត្តិយសសូមនាំមកនូវ «ច្បាប់ស្ដីអំពីតុលាការជាន់ខ្ពស់» ជាភាសាខ្មែរ និងភាសាបារាំង ដែលត្រូវបានរៀបចំ ចងក្រង និងបោះផ្សាយនៅក្នុងសៀវភៅប្រជុំអត្ថបទតុលាការ (RECUEIL JUDICIAIRE) លេខ៦ ឆ្នាំ១៩៥៦។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ព្រមទាំងចូលរួមជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវអំពីមរតកបណ្ណសារជាតិគតិយុត្តខ្មែរដែលទទួលឥទ្ធិពលពីបារាំង។

ច្បាប់ស្ដីអំពីតុលាការជាន់ខ្ពស់ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៦៤ ន.ស. ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៥៦ ក្នុងរាជ្យព្រះបាទសម្ដេចព្រះនរោត្តម-សុរាម្រឹត។ ច្បាប់នេះ ត្រូវបានប្រកាសទុកជាការប្រញាប់ ដោយចែកចេញជា ៧ជំពូក និង៥៩មាត្រា។

👉 ទាញយកជា PDF

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju