
សមាគមសាលាត្រាជូ មានកិត្តិយសសូមជូននូវ «មរតកឯកសារបន្សល់ទុកពីសម័យបារាំង» ដែលសមាគមសាលាត្រាជូបានបោះផ្សាយ និងចងក្រងនាពេលកន្លងមក ក្នុងឱកាសដែលប្រទេសកម្ពុជានឹងទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការអន្តរជាតិនៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF) នៅខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសនេះ សមាគមសូមនាំមកជូននូវ «ព្រះរាជប្រកាស អំពីថណាយកែសេចក្ដីក្នុងតុលាការខ្មែរ» ជាភាសាបារាំង ដែលត្រូវបានរៀបចំ និងចងក្រងដោយរដ្ឋបាលអាណាព្យាបាលបារាំង និងបានបោះផ្សាយនៅក្នុងព្រឹត្តិបត្ររដ្ឋបាលកម្ពុជា (សម័យរ៉េស៊ីដង់បារាំង) ឬហៅកាត់ជាភាសាបារាំង Bulletin Administratif du Cambodge ដើម្បីជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រួតជ្រាបអំពីមរតកបណ្ណសារជាតិគតិយុត្តខ្មែរបន្សល់ទុកពីសម័យរ៉េស៊ីដង់បារាំង។
សមាគមសាលាត្រាជូ មានកិត្តិយសសូមនាំមកនូវ «មរតកឯកសារបន្សល់ទុកពីសម័យបារាំង» ដែលសមាគមសាលាត្រាជូបានបោះផ្សាយ និងចងក្រងនាពេលកន្លងមក ក្នុងឱកាសដែលប្រទេសកម្ពុជានឹងទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការអន្តរជាតិនៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF) នៅខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសនេះ សមាគមសូមនាំមកជូននូវ «ព្រះរាជប្រកាសស្ដីពីសារការី» ជាភាសាខ្មែរ ដែលត្រូវបានរៀបចំ និងចងក្រងនៅក្នុងរាជកិច្ច លេខ ២៣ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ដើម្បីជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រួតជ្រាបអំពីមរតកបណ្ណសារជាតិគតិយុត្តខ្មែរដែលទទួលឥទ្ធិពលពីបារាំង។
ព្រះរាជប្រកាសស្ដីពីសារការី ត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៥៤ ក្នុងរាជ្យព្រះបាទ នរោត្តម សីហនុ។ ព្រះរាជប្រកាសនេះ ជាបទប្បញ្ញត្តិលក្ខន្តិកៈសារការី ដែលត្រូវបានរៀបចំឡើងដោយមានចំនួន១៨មាត្រា កំណត់អំពីបទប្បញ្ញត្តិទូទៅ, លក្ខណៈ ត្រូវតាំងឱ្យកាន់មុខក្រសួង ជាសារៈការី និងកាតព្វកិច្ច សិទ្ធិសារៈការី។
សូមគូសបញ្ជាក់ថា ព្រះរាជប្រកាសនេះត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខទី៤។
👉 ទាញយកជា PDF
:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Twitter I LinkedIn I TikTok I IG
👉Channel Telegram Traju ៖ https://t.me/salatraju
