សមាគមសាលាត្រាជូ​ មានកិត្តិយសសូមជូននូវ «មរតកឯកសារបន្សល់ទុកពីសម័យបារាំង» ដែលសមាគមសាលាត្រាជូបានបោះផ្សាយ និងចងក្រងនាពេលកន្លងមក ក្នុងឱកាសដែលប្រទេសកម្ពុជានឹងទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការអន្តរជាតិនៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF) នៅខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនេះ សមាគមសូមពាំនាំនូវ «ព្រះរាជប្រកាសស្ដីពី អ្នកថៈណាយក្ដី» ដើម្បីជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រួតជ្រាបអំពីមរតកបណ្ណសារជាតិគតិយុត្តខ្មែរបន្សល់ទុកពីសម័យរ៉េស៊ីដង់បារាំង។

«អ្នកថណាយ» ឬហៅនាមជា «មេធាវី» ត្រូវបានកំណត់តាមព្រះរាជប្រកាសលេខ១៤ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៣៣ ក្នុងរាជ្យព្រះករុណា ស៊ីសុវត្ថិ​មុនីវង្ស។ ព្រះរាជប្រកាសនេះ បានរៀបចំឡើងដោយមាន ២ប្រការ ដែលកំណត់អំពីសំលៀកបំពាក់របស់មេធាវី និងការហៅនាមជាមេធាវី។

សូមគូសបញ្ជាក់ថា ព្រះរាជប្រកាសនេះត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខទី៤ ផងដែរ។
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju