
កាលពីថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក, សមាគមសាលាត្រាជូ បានរៀបចំកម្មវិធី «បើកវគ្គកម្មសិក្សាការី និងអ្នកហាត់ការរដ្ឋបាលជំនាន់ទី២៨» ក្រោមអធិបតីភាពរបស់ឯកឧត្ដម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ និងអញ្ជើញចូលរួមពីតំណាងដៃគូសហការដែលមាន លោកមេធាវី នី ចាន់ឌី តំណាងក្រុមហ៊ុនមេធាវី ដ័ន&ដ័ន ភ្នំពេញ និង លោកបណ្ឌិត ឆាក់ លឹមឈាង ទីប្រឹក្សាជាន់ខ្ពស់នៃការិយាល័យមេធាវី សិទ្ធិស័ក្ក ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មការប្រតិបត្ដិ, អ្នកស្រាវជ្រាវ, គ្រូបណ្តុះបណ្តាល, អ្នកហាត់ការច្បាប់,កម្មសិក្សាការី និងអ្នកហាត់ការរដ្ឋបាលជំនាន់ទី២៨។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរ និងជួបសំណេះសំណាល ស្វាគមន៍ ព្រមទាំងណែនាំអំពីកម្មវិធីកម្មសិក្សារបស់សមាគមសាលាត្រាជូ ជូនដល់កម្មសិក្សាការី និងអ្នកហាត់ការរដ្ឋបាលថ្មី ជំនាន់ទី២៨ ដែលត្រូវបានជាប់ស្ថាពរក្នុងការជ្រើសរើសនាពេលកន្លងមកផងដែរ។
ព្រមជាមួយគ្នានេះ ឯកឧត្ដម ទី ហ្សានិត ក៏សូមថ្លែងអំណរគុណជូនដល់បណ្ដាដៃគូសហការទាំងអស់ ដែលបានចូលរួមជាមួយសមាគមនាពេលកន្លងមក ក្នុងការជំរុញ និងលើកកម្ពស់សមត្ថភាពនិស្សិតកម្មសិក្សាការីរបស់សមាគម តាមរយៈ«កម្មវិធីកម្មសិក្សាការី» ដែលបានរៀបចំឡើងជាពិសេសដែលមានការបំពាក់បំប៉នសមត្ថភាព៣ខែនៅសមាគម និង៣ខែទៀត នៅតាមបណ្ដាដៃគូសហការ។ លើសពីនេះ ឯកឧត្ដមប្រធាន ក៏បានប្រគល់ប័ណ្ណសមាជិកភាពជូនដល់កម្មសិក្សាការី និងអ្នកហាត់ការរដ្ឋបាលជំនាន់ទី២៨ ថ្មីទាំងអស់ផងដែរ។
ជាចុងក្រោយ សមាគមសាលាត្រាជូ សង្ឃឹម និងជឿជាក់ថា កម្មសិក្សាការី និងអ្នកហាត់ការរដ្ឋបាលជំនាន់ទី២៨ ទាំងអស់ នឹងខិតខំព្យាយាមប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួន តាមរយៈ «កម្មវិធីកម្មសិក្សាការី» នេះ ឱ្យទទួលបាននូវលទ្ធផលល្អ និងប្រកបដោយភាពជោគជ័យទាំងអស់គ្នា។
👉 ទាញយកកម្មវិធីកម្មសិក្សារបស់សាលាត្រាជូ ៖ https://t.me/salatraju/5908
👉 Facebook : https://www.facebook.com/share/p/1DZskt6876/?mibextid=wwXIfr
:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Twitter I LinkedIn I TikTok I IG
👉Channel Telegram Traju ៖ https://t.me/salatraju
