វត្ថុបំណងរបាយការណ៍ប្រចាំឆ្នាំ
- លើកកម្ពស់សមត្ថភាព និងផ្ដល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងខាងផ្នែកទ្រឹស្តីបន្ថែម និងចំណេះធ្វើខាងផ្នែកអនុវត្តដោយផ្ទាល់
- បណ្ដុះបណ្ដាលពហុមុខវិជ្ជារួម បញ្ជូលទាំងជំនាញរឹង និងទន់ (Intensive Training)ជាមួយអ្នកជំនាញការច្បាប់ដែលមានបទពិសោធន៍ទាំងផ្នែកស្រាវជ្រាវ និងអនុវត្ដ
- សំដៅបញ្ចូលនិស្សិតកម្មសិក្សាការីទៅក្នុងទីផ្សារការងារប្រកបដោយគុណភាព និងសីលធម៌

១. វគ្គបណ្ដុះបណ្ដាលច្បាប់ជាមូលដ្ឋាន
សម្រាប់ថ្ងៃចន្ទ ដល់សុក្រ (១២ ថ្ងៃត្រង់ ដល់ ម៉ោង២ រសៀល)
ផ្តល់មូលដ្ឋានគ្រឹះ ព្រមទាំងរបៀបបំពេញការងារច្បាប់ និងរដ្ឋបាលជូន កម្មសិក្សាការី ដើម្បីអនុញ្ញាតអោយនិស្សិតទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ ប្រកបដោយស្វ័យភាព និងភាពជាម្ចាស់ការក្នុងការស្រាវជ្រាវច្បាប់ដោយលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ និងគុណភាពច្បាស់លាស់
វគ្គបណ្ដុះបណ្ដាលច្បាប់ជាមូលដ្ឋាន (សរុប ៣២ម៉ោង)
- វិធីសាស្រ្ដស្រាវជ្រាវ – ១០ ម៉ោង
- របៀបក្នុងការតាក់តែងអត្ថបទ – ៣ ម៉ោង
- របៀបតាក់តែង Legal Update – ៣ ម៉ោង
- របៀបចងក្រង Online Lexicon និង Legal Index – ៣ ម៉ោង
- វិធីសាស្ត្រគតិយុត្ត – ១០ ម៉ោង
២. ការបណ្តុះបណ្តាលច្បាប់ឯកទេស
សម្រាប់ថ្ងៃចន្ទ ដល់សុក្រ (១២ ថ្ងៃត្រង់ ដល់ ម៉ោង១ រសៀល) និងចុងសប្តាហ៍ (សៅរ៍ និងអាទិត្យ
ពង្រឹងពុទ្ធិផ្នែកទ្រឹស្តីបន្ថែមជូនកម្មសិក្សាការីលើទិដ្ឋភាពបច្ចុប្បន្នច្បាប់ថ្មីៗ ឬជុំវិញប្រធានបទជាក់លាក់ណាមួយ ដើម្បីបំផុសការវិភាគការត្រិះរិះពិចារណាអោយស៊ីជម្រៅ។
វគ្គបណ្ដុះបណ្ដាលច្បាប់ជាមូលដ្ឋាន (សរុប ៣២ម៉ោង)
- វិធីសាស្រ្ដស្រាវជ្រាវ – ១០ ម៉ោង
- របៀបក្នុងការតាក់តែងអត្ថបទ – ៣ ម៉ោង
- របៀបតាក់តែង Legal Update – ៣ ម៉ោង
- របៀបចងក្រង Online Lexicon និង Legal Index – ៣ ម៉ោង
- វិធីសាស្ត្រគតិយុត្ត – ១០ ម៉ោង
(រៀបចំទៅតាមលទ្ធភាពនៃវាគ្មិន)
៣. វគ្គបណ្តុះបណ្តាលពិសេស