សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយក្រសួងយុត្តិធម៌, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មានកិត្តិយសសូមនាំមកនូវ សិក្ខាសាលាក្រោមប្រធានបទ «ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ៖ ទិដ្ឋភាពសង្គម ច្បាប់ និងនយោបាយ» ដែលគ្រោងនឹងរៀបចំនៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨​ និង ០០ នាទីព្រឹក នៅសហសាលB នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE)។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសចំនួន ៣រូប ដែលរួមមាន៖
– ប្រធានបទទី១៖ «ទិដ្ឋភាពច្បាប់ទាក់ទងនឹងឧក្រិដ្ឋកម្មជាប្រវត្ដិសាស្រ្ដក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងសាវតារនៃការបង្កើត អ.វ.ត.ក.» ដោយ ឯកឧត្តម សាន់ រ៉ាដា មន្រ្តីច្បាប់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។

– ប្រធានបទទី២៖ «ទិដ្ឋភាពនយោបាយនៃការរៀបចំអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)» ដោយ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

– ប្រធានបទទី៣៖ «ការអនុវត្ត និងការផ្ដន្ទាទោសលើការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដោយ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌។

———————————————
👉🏻 ចុះឈ្មោះឥឡូវនេះ ៖ https://docs.google.com/forms/d/1g0trX0WVYqoPmGDq-jTb9oi05hhV2tdVFBQFWbacp7Y/edit
————————————
👉សហការគាំទ្រដោយ៖ មជ្ឈមណ្ឌលត្រាជូត្រេននីង និងនិងសហគមន៍អ្នកស្ម័គ្រចិត្ត

👉 សិក្ខាសាលានេះ មានការចូលរួមសហការឧបត្ថម្ភដោយ៖
– ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
– ក្រុមហ៊ុនមេធាវី ដ័ន&ដ័ន ភ្នំពេញ
– ការិយាល័យមេធាវី សិទ្ធិស័ក្កិ
– ក្រុមហ៊ុនអេស៊ីអ៊ី គ្រុប ឯ.ក

👉 Facebook: https://m.facebook.com/story.php?story_fbid=pfbid0AjDDuxxdGT99xNs6B4dBNdux8eR53ZbikZtBNM7B6iet2F1484eW8NiBrrs4b9ZVl&id=100064454541500

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG