



សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក.) និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ មានកិត្ដិយសសូមនាំមកនូវ សិក្ខាសាលាក្រោមប្រធានបទ «យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)» ដែលគ្រោងនឹងរៀបចំនៅថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលជាន់ទី៧ នៃអគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។
សិក្ខាសាលនេះ មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្ដិយសចំនួន ២រូប ដែលរួមមាន៖
– លោក លាង រិទ្ធី សមាជិកស្ថាបនិកនៃសមាគមសាលាត្រាជូ ក្រោមប្រធានបទ«ទិដ្ឋភាពទូទៅនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្រោមច្បាប់កម្ពុជា»។
– លោក យន់ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវ បច្ចេកទេស និងកិច្ចការច្បាប់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមប្រធានបទ «បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
———————————————
👉🏻 ចុះឈ្មោះឥឡូវនេះ ៖ https://docs.google.com/forms/d/e/1FAIpQLSf_g7ZdChKJu49lXNIMSA5vm7znhpCErhk4KvsMb3AruWJvsQ/viewform?usp=sharing
————————————
👉 សិក្ខាសាលានេះមានការចូលរួមសហការឧបត្ថម្ភដោយ៖
– ក្រុមហ៊ុនមេធាវី ដ័ន&ដ័ន ភ្នំពេញ
– ការិយាល័យមេធាវី សិទ្ធិស័ក្កិ
– ការិយាល័យមេធាវី ចក្រី
– ក្រុមហ៊ុន មេធាវី អឹម អ ធី
– ក្រុមមេធាវី អេស វី អេស។