កម្មវិធី Traju Legal Coffee

កម្មវិធីគម្រោងថ្មីរបស់សមាគម តាមរយៈការចែករំលែកបទពិសោធន៍ទាំងផ្នែកទ្រឹស្តី និងអនុវត្ត ក្នុងកម្មវិធី «Traju Legal Coffee» នៅបណ្ណាល័យ អ.វ.ត.ក. (សាលាក្តីខ្មែរក្រហម) ដែលជាកម្មវិធីថ្មីបង្កើតឡើងក្នុងគោលបំណងជជែកពិភាក្សាពាក់កណ្តាលផ្លូវការ ជំរុញការផ្សារភ្ជាប់បណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញការ អ្នកជំនាញវិជ្ជាជីវៈច្បាប់ និងវិស័យពាក់ព័ន្ធនៅតាមបណ្តាស្ថាប័នរដ្ឋ និងឯកជន ដែលមានបទពិសោធទាំងទ្រឹស្តី និងការអនុវត្ត។កម្មវិធី Traju Legal Coffee បានធ្វើឡើងចំនួន ៦ ដង និងអ្នកចូលរួមសរុបចំនួន ៥០ នាក់។៦៩ អត្ថបទស្រាវជ្រាវ

១. កម្មវិធី « Traju Legal Coffee» លើកទី១

កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នេះ សមាគមសាលាត្រាជូ បានរៀបចំកម្មវិធី « Traju Legal Coffee» នៅបណ្ណាល័យអ.វ.ត.ក. ដែលជាកម្មវិធីថ្មីរបស់សមាគម ទើបនឹងបង្កើតឡើងក្នុងគោលបំណងជជែកពិភាក្សាពាក់កណ្តាលផ្លូវការ ដោយផ្តល់ឱកាសអោយអ្នកចូលរួមទាំងអស់អាចជួបជុំបង្កើតមិត្តភាពថ្មី និងជំរុញការផ្សារភ្ជាប់បណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញការ អ្នកជំនាញវិជ្ជាជីវៈច្បាប់ និងវិស័យពាក់ព័ន្ធ នៅតាមបណ្តាអង្គភាពរដ្ឋ/ឯកជន ដែលមានបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្ត។ តាមរយៈកម្មវិធីនេះ ការពិភាក្សា ត្រូវបានធ្វើឡើងដោយមានការពិសារកាហ្វេឈ្ងុយឆ្ងាញ់ និងភេសជ្ចៈផ្សេងៗ ដើម្បីលំហែ និងបន្ធូរអារម្មណ៍តានតឹង បែបបរិយាកាសថ្ងៃអាទិត្យផង និងជំរុញការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកចូលរួមលើប្រធានបទជាក់លាក់ និងស៊ីជម្រៅផ្សេងៗ។

កម្មវិធី « Traju Legal Coffee» នេះ គឺជាការបើកដំណើរការលើកដំបូង ក្រោមប្រធានបទ «ច្បាប់វិនិយោគ៖ កាលានុវត្ដភាព និងបញ្ហាប្រឈម» ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសមាគមសាលាត្រាជូ អ្នកស្រាវជ្រាវ អ្នកជំនាញការ និងអ្នកប្រកបវិជ្ជាជីវៈ ចំនួន ១៧រូប រួមមាន៖ លោក ចក សម្បតិ្ដ, លោក ផល ពិសាល, លោកជំទាវ អ៊ឹង រីណា, លោកមេធាវី អ៊ីង សុភាល័ក្ខ, លោកបណ្ឌិត សរ សិនិរ៉ា, ឯកឧត្ដម អាន សុវឌ្ឍនា, លោកស្រី ផុន សុក្របញ្ញា, លោកមេធាវី កឹម វឌ្ឍនៈ, លោក រស់ សយម្ភូ,លោកស្រីមេធាវី តែ មុយគីម, លោកមេធាវី ឈិត វិនា, លោកមេធាវី សែម ស៊ីនរិន្ទ, លោកមេធាវី ដូលីន ផានីរាជ, កញ្ញា អ៊ឹម ច័ន្ទបូរមី, កញ្ញា ព្រុំ សាវតា, លោក អែម ចន្ធី និងលោកស្រី លី ប៊ុនលួង។

សូមបញ្ជាក់ផងដែរថា៖ កម្មវិធីនេះ ទទួលបានការសហការរៀបចំដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលជាផ្នែកមួយនៃអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ។ បន្ថែមពីនេះ កម្មវិធីខាងលើ ក៏ទទួលបានការឧបត្ថម្ភជាកាហ្វេ និងភេសជ្ជៈដោយឯកឧត្ដម អាន សុវឌ្ឍនា និងហាង TUBE Coffee (សាខា TUBE Rule) ដែលមានទីតាំងលើមហាវិថីព្រះមុនីវង្ស ទល់មុខសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចផងដែរ។

៚ កម្មវិធី «Traju Legal Coffee» នេះ គ្រោងនឹងរៀបចំឡើងរៀងរាល់ ១ខែ ម្ដង ដោយលើកយកប្រធានណាមួយកំពុងមានការចាប់អារម្មណ៍ ឬបច្ចុប្បន្នភាពថ្មី មកធ្វើការពិភាក្សាជាមួយអ្នកចូលរួម ដែលមានជំនាញច្បាស់លាស់។

២. កម្មវិធី « Traju Legal Coffee» លើកទី២

កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះ សមាគមសាលាត្រាជូ បានរៀបចំកម្មវិធី «Traju Legal Coffee» ជាលើកទី២ នៅបណ្ណាល័យអ.វ.ត.ក. ក្រោមប្រធានបទ «ច្បាប់ស្តីពីការប្រកួតប្រជែងនៃព្រះរាជាណាចក្រកម្ពុជា៖ បញ្ហាប្រឈម និងកាលានុវត្តភាព» ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសមាគមសាលាត្រាជូ អ្នកស្រាវជ្រាវ អ្នកជំនាញការ និងអ្នកប្រកបវិជ្ជាជីវៈ ចំនួន ១២រូប រួមមាន៖ លោក ផល ពិសាល, ឯកឧត្តម នាក់ សើគីរិន, លោកជំទាវ ងន រតនា, លោកមេធាវី សាន់ រ៉ាដា, ឯកឧត្តម អាន សុវឌ្ឍនា, លោក ប៉ែន វីរៈឧត្តម, លោកមេធាវី កឹម វឌ្ឍនៈ, លោកស្រីមេធាវី សុខ ដាវី, លោកមេធាវី នី ចាន់ឌី, លោកមេធាវី លឹម វាសនា, លោកមេធាវី អោម ប៊ុនដា និងលោកមេធាវី ទីវ សុផុណ្ណូរ៉ា។

សមាគមសាលាត្រាជូ សូមអរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមចែករំលែក បទពិសោធន៍ ទស្សនៈ ការយល់ឃើញទាំងក្នុងទិដ្ឋភាពទ្រឹស្តី និងអនុវត្តយ៉ាងក្លៀវក្លាក្នុងកម្មវិធីនេះ។

សូមបញ្ជាក់ផងដែរថា៖ កម្មវិធីនេះ ទទួលបានការសហការរៀបចំដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលជាផ្នែកមួយនៃអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ។ កម្មវិធីថ្មីរបស់សមាគម ត្រូវបានធ្វើឡើងដោយមានការពិសារកាហ្វេឈ្ងុយឆ្ងាញ់ និងភេសជ្ចៈផ្សេងៗ ដើម្បីលំហែ និងបន្ធូរអារម្មណ៍តានតឹង បែបបរិយាកាសថ្ងៃចុងសប្តាហ៍ផង និងជំរុញការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកចូលរួមលើប្រធានបទជាក់លាក់ និងស៊ីជម្រៅផ្សេងៗ។

៣. កម្មវិធី « Traju Legal Coffee» លើកទី៣

ដើម្បីចូលរួមចំណែកអបអរសាទរខួបគម្រប់អនុស្សាវរីយ៍៧៥ឆ្នាំនៃអនុសញ្ញាអន្ដរជាតិស្ដីពីការបង្ការ និងផ្តន្ទាទោសចំពោះបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, សមាគមសាលាត្រាជូ ក្រោមគម្រោង Trau Legal Coffee បានសហការជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងការរៀបចំកម្មវិធី Traju Legal Coffee លើកទី៣ ក្រោមប្រធានបទ «The Celebration of 75th anniversary of the Convention on the Prevention and Punishment of the Crime of Genocide 1948» កាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្ដិយស ដែលមានជំនាញការ និងបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងប្រធានបទខាងលើ ព្រមទាំងការអញ្ជើញចូលរួមពីនិស្សិតតាមសាកលវិទ្យាល័យដែលមានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងប្រធានបទនេះផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ បានប្រគល់ជូនស្នាដៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៥ និងសៀវភៅនីតិរដ្ឋធម្មនុញ្ញ ចំនួន ១ឈុត ជូនវាគ្មិនកិត្ដិយសទុកជាអនុស្សាវីរយ៍ផងដែរ។

___________________

សូមបញ្ជាក់ផងដែរថា៖ កម្មវិធីនេះ ទទួលបានការសហការរៀបចំដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលជាផ្នែកមួយនៃអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ។ កម្មវិធីថ្មីរបស់សមាគម ត្រូវបានធ្វើឡើងដោយមានការពិសាកាហ្វេឈ្ងុយឆ្ងាញ់ និងភេសជ្ចៈផ្សេងៗ ដើម្បីលំហែ និងបន្ធូរអារម្មណ៍តានតឹង បែបបរិយាកាសថ្ងៃចុងសប្តាហ៍ផង និងជំរុញការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកចូលរួមលើប្រធានបទជាក់លាក់ និងស៊ីជម្រៅផ្សេងៗ។

៤. កម្មវិធី « Traju Legal Coffee» លើកទី៤

សមាគមសាលាត្រាជូ ក្រោមគម្រោង Trau Legal Coffee បានសហការជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងការរៀបចំកម្មវិធី Traju Legal Coffee លើកទី៤ ក្រោមប្រធានបទ ៖ «ការអភិវឌ្ឍន៍អចលនវត្ថុនៅកម្ពុជា» កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្ដិយស ដែលមានជំនាញការ និងបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងប្រធានបទខាងលើ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ បានប្រគល់ជូន សៀវភៅនីតិរដ្ឋធម្មនុញ្ញ ចំនួន ១ក្បាល ជូនវាគ្មិនកិត្ដិយសទុកជាអនុស្សាវីរយ៍ផងដែរ។

___________________

សូមបញ្ជាក់ផងដែរថា៖ កម្មវិធីនេះ ទទួលបានការសហការរៀបចំដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលជាផ្នែកមួយនៃអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ។ កម្មវិធីថ្មីរបស់សមាគម ត្រូវបានធ្វើឡើងដោយមានការពិសាកាហ្វេឈ្ងុយឆ្ងាញ់ និងភេសជ្ចៈផ្សេងៗ ដើម្បីលំហែ និងបន្ធូរអារម្មណ៍តានតឹង បែបបរិយាកាសថ្ងៃចុងសប្តាហ៍ផង និងជំរុញការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកចូលរួមលើប្រធានបទជាក់លាក់ និងស៊ីជម្រៅផ្សេងៗ។

៥. កម្មវិធី « Traju Legal Coffee» លើកទី៥

សមាគមសាលាត្រាជូ ក្រោមគម្រោង Traju Legal Coffee បានសហការជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងការរៀបចំកម្មវិធី Traju Legal Coffee លើកទី៥ ក្រោមប្រធានបទ ៖ «កិច្ចការពារអ្នកប្រើប្រាស់» កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្ដិយស ដែលមានជំនាញការ និងបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងប្រធានបទខាងលើ។ ព្រមជាមួយគ្នានេះ លោក កឹម វឌ្ឍនៈ ប្រធានគម្រោង Traju Legal Coffee បានប្រគល់ជូន សៀវភៅនីតិរដ្ឋធម្មនុញ្ញ ចំនួន ១ក្បាល ជូនវាគ្មិនកិត្ដិយសទុកជាអនុស្សាវីរយ៍ផងដែរ។

___________________

សូមបញ្ជាក់ផងដែរថា៖ កម្មវិធីនេះ ទទួលបានការសហការរៀបចំដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលជាផ្នែកមួយនៃអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ។ កម្មវិធីថ្មីរបស់សមាគម ត្រូវបានធ្វើឡើងដោយមានការពិសាកាហ្វេឈ្ងុយឆ្ងាញ់ និងភេសជ្ជៈផ្សេងៗ ដើម្បីលំហែ និងបន្ធូរអារម្មណ៍តានតឹង បែបបរិយាកាសថ្ងៃចុងសប្តាហ៍ផង និងជំរុញការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកចូលរួមលើប្រធានបទជាក់លាក់ និងស៊ីជម្រៅផ្សេងៗ។

៦. កម្មវិធី « Traju Legal Coffee» លើកទី៦

សមាគមសាលាត្រាជូ ក្រោមគម្រោង Traju Legal Coffee បានសហការជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងការរៀបចំកម្មវិធី Traju Legal Coffee លើកទី៦ កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ ៖ «ការកំណត់បទល្មើសព្រហ្មទណ្ឌ» ការកំណត់បទល្មើសព្រហ្មទណ្ឌ ជាប្រធានបទខ្លី តែពិបាកទាំងចំពោះទាំងទ្រឹស្តី និងការអនុវត្ត។

ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្ដិយស លោកបណ្ឌិត ណាន់ ចាន់រឿន និងសមាជិកទាំងអស់ជាចៅក្រម ព្រះរាជអាជ្ញារង មេធាវី មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និស្សិត សមាជិក សមាជិការបស់សមាគមសាលាត្រាជូ បានជជែកពិភាក្សា និងពន្យល់បកស្រាយអំពីផលប្រយោជន៍នៃការកំណត់បទល្មើសដែលជះឥទ្ធិពលជាពិសេសទៅលើទោស ព្រោះទោសអាចកើនឡើង ឬមិនកើនឡើងអាស្រ័យទៅលើការកំណត់បទល្មើស។

វាគ្មិនកិត្ដិយស និងសមាជិកទាំងអស់បានជជែកពិភាក្សាទៅលើបច្ចេកទេសកំណត់បទល្មើសដែលទាមទារឱ្យស្ថាប័នអនុវត្តត្រូវយល់ច្បាស់លាស់អំពីប្រភេទនៃបទល្មើស ធាតុផ្សំនៃបទល្មើស គោលការណ៍នីត្យានុកូលភាពនៃបទល្មើស និងទោស មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌ វិធីសាស្រ្តនៃការបកស្រាយច្បាប់ព្រហ្មទណ្ឌ ស្វ័យភាពនៃច្បាប់ព្រហ្មទណ្ឌ ការគោរពវិធានគ្មានការកាត់ក្តីពីរដងលើរឿងក្តីតែមួយ (non bis in idem វិធានដែលបង្កើតចេញជាគោលការណ៍អាជ្ញាអស់ជំនុំ) វិធានបទល្មើសត្រួតគ្នា តួនាទីរបស់ព្យសនកម្មក្នុងការកំណត់បទល្មើស និងជាពិសេស ការអនុវត្តឆន្ទានុសិទ្ធិរបស់តុលាការ។ ក្នុងការជជែកពិភាក្សាខាងលើ វាគ្មិនបានលើឡើងប្រៀបធៀបរវាងទ្រឹស្តីច្បាប់ក្នុងនីតិវិជ្ជមានរបស់បារាំង និងរបស់កម្ពុជាក្នុងការកំណត់បទល្មើស ក៏ដូចជាការអនុវត្តជាក់ស្តែងនៅក្នុងតុលាការនៃប្រទេសទាំងពីរ។

មុននឹងបញ្ចប់កម្មវិធីនេះ លោក ចក សម្បត្តិ អនុប្រធានសមាគមសាលាត្រាជូ បានប្រគល់ជូន សៀវភៅព្រឹត្តិបត្រច្បាប់សាលាត្រាជូ លេខទី១ លេខពិសេស ចំនួន ១ក្បាល និងសៀវភៅកម្រងអត្ថបទជំនួយស្មារតី និងបទវិចារណកថា ចំនួន ១ ឈុត ជូនវាគ្មិនកិត្ដិយសទុកជាអនុស្សាវីរយ៍ផងដែរ។

___________________

សូមបញ្ជាក់ផងដែរថា៖ កម្មវិធីនេះ ទទួលបានការសហការរៀបចំដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលជាផ្នែកមួយនៃអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ។ កម្មវិធីថ្មីរបស់សមាគម ត្រូវបានធ្វើឡើងដោយមានការពិសាកាហ្វេឈ្ងុយឆ្ងាញ់ និងភេសជ្ជៈផ្សេងៗ ដើម្បីលំហែ និងបន្ធូរអារម្មណ៍តានតឹង បែបបរិយាកាសថ្ងៃចុងសប្តាហ៍ផង និងជំរុញការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកចូលរួមលើប្រធានបទជាក់លាក់ និងស៊ីជម្រៅផ្សេងៗ។

សមាជិកភាព

  • សមាជិកភាព១

    មុខតំណែង

  • សមាជិកភាព២

    មុខតំណែង

  • សមាជិកភាព៣

    មុខតំណែង